ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន __ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសុខាភិបាល នៃរដ្ឋសភា​ គ្រោងផលិតខ្សែវីដេអូអប់រំខ្លីស្ដីពីការបង្ការការពារ និងទប់ស្កាត់ជំងឺមិនឆ្លងនៅព្រះរាជាណាចក្រកម្ពុជា
គណៈកម្មការសុខាភិបាល នៃរដ្ឋសភា​ គ្រោងផលិតខ្សែវីដេអូអប់រំខ្លីស្ដីពីការបង្ការការពារ និងទប់ស្កាត់ជំងឺមិនឆ្លងនៅព្រះរាជាណាចក្រកម្ពុជា
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (5/2/2024 1:22:01 AM )
នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី​ នៃរដ្ឋសភា និងសមាជិកគណៈកម្មការ បានទទួលជួបពិភាក្សាការងារ និងស្តាប់បទបង្ហាញរបស់ក្រុមកោះស្លាកែតស្ទូឌីយោ ដឹកនាំដោយ​ លោក ពេជ្រ ចិត្រា ប្រធានស្ទូឌីយោកោះស្លាកែត និងក្រុមការងារ លើខ្លឹមសារ​ និងផែនការដើម្បីផលិតខ្សែវីដេអូអប់រំខ្លីទាក់ទងនឹងការបង្ការការពារ និងទប់ស្កាត់ជំងឺមិនឆ្លង នៅវិមានរដ្ឋសភា។
 
ក្នុងជំនួបពិភាក្សានោះដែរ លោក ពេជ្រ ចិត្រា បានជម្រាបជូនអង្គប្រជុំថា ការធ្វើវីដេអូអប់រំទាក់ទងនឹងប្រភេទជំងឺមិនឆ្លងដែលបង្កឲ្យមានការស្លាប់ច្រើនជាងគេនៅកម្ពុជា​ មានដូចជា​ ជំងឺបេះដូង-សរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។ ជំងឺទាំងអស់នេះ បានកើតឡើងដោយសារកង្វះខាតក្នុងការធ្វើលំហាត់ប្រាណ និងការទទួលទានរបបអាហារមិនបានប្រុងប្រយ័ត្ន​ មានដូចជា​ ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំជក់ ឬជក់បារីច្រើន​ ការទទួលទានអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព (ការបរិភោគអាហារផ្អែ​ម​ ប្រៃ ប្រើប្រាស់ខ្លាញ់ ការទទួលទានបន្លែ និងផ្លែឈើមិនគ្រប់គ្រាន់​ និងខ្វះអនាម័យ) និងបញ្ហាមានខ្យល់កខ្វក់ក្នុងមជ្ឈដ្ឋានរស់នៅ។
 
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធាន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់​ ឯកឧត្តម សេង ញ៉ក់ ឯកឧត្តម ឃឹង នុភាព ទទួលបន្ទុកវិស័យសុខាភិបាល ដែលបានយកចិត្តទុកដាក់លេីការផលិតខ្សែវីដេអូអប់រំខ្លី ទាក់ទងនឹងការទប់ស្កាត់ បង្ការការពារជំងឺមិនឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ​ ឡោក ខេង បានបន្តថាជំងឺមិនឆ្លងគឺជាបញ្ហាប្រឈមលើផ្នែកសុខភាព ដែលកំពុងតែកើនឡើងក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសម្លាប់ប្រជាជន ប្រមាណជិត ៦០.០០០នាក់ គឺប្រមាណ៦៤% នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ (២៣%) បានស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងមួយក្នុងចំណោមជំងឺមិនឆ្លងទាំងបួន គឺជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។
 
ជំងឺសរសៃឈាម​ និងបេះដូង គឺជាជំងឺដែលកើតញឹកញាប់ជាងគេដែលបង្កការស្លាប់ ២៤% បន្ទាប់មកគឺជំងឺមហារីក ១៤% ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ៤% និងជំងឺទឹកនោមផ្អែម ២%។ ចំពោះមនុស្សពេញវ័យ អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម ៩,៦% និងជំងឺលើសសម្ពាធឈាម ១៤,២%។ ប្រមាណ ៤៥%​ នៃមនុស្សពេញវ័យដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ​ មានជាតិកូឡេស្តេរ៉ុលសរុបខ្ពស់ ដែលបង្ហាញពីការទទួលទានរបបអាហារដែលមានកម្រិតខ្លាញ់ចំរាញ់ពីសត្វ និងខ្លាញ់ឆ្អែតខ្ពស់។
 
លោកជំទាវបានបន្ថែមទៀតថា ជំងឺមិនឆ្លង មានដូចជា​ ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម ជំងឺខ្សោយការចងចាំ ជំងឺអារម្មណ៍មិននឹងនរ។
 
លោកជំទាវ ឡោក ខេង បានសង្ឃឹមថា ការផលិតវីដេអូអប់រំខ្លីទាក់ទងការទប់ស្កាត់ជំងឺមិនឆ្លង ដែលផលិតឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភា រួមសហការជាមួយស្ទូឌីយោកោះស្លាកែត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ បានយល់ដឹងពីបញ្ហាជំងឺមិនឆ្លង និងវិធីសាស្ត្រនៃការទប់ស្កាត់ជំងឺនេះ ៕