សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខ ជូន ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបណ្តាលឱ្យយោធិនចំនួន ២០ នាក់ ពលីជីវិត និងយោធិនមួយចំនួនទៀតទទួលរងរបួស។