នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្គោរ៉ាន អាលេកស៊ីក (Goran Aleksic) រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី និងជាប្រេសិតពិសេសរបស់លោកជំទាវ អាណា ប៊ើនណាប៊ិក (Ana Brnabic) ប្រធានសភាស៊ែប៊ី ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។