សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ស្តេចយាងទត និងបិទបញ្ចប់នូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គម្រប់បីថ្ងៃ ដោយបរិបូរណ៍__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រ__ សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំប្រចំាឆ្នាំ​ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន__​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ferdinand Martin G. Romualdez ប្រធានរដ្ឋសភាហ្វីលីពីន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេសទាំងពីរកម្ពុជា និងហ្វីលីពីន ៕


ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » វិទ្យាស្ថានសភាកម្ពុជា ធ្វើបទបង្ហាញជូនគណៈកម្មការទី២នៃរដ្ឋសភា អំពីវិមជ្ឈការហិរញ្ញវត្ថុរបស់ខេត្តបន្ទាយមានជ័យ
វិទ្យាស្ថានសភាកម្ពុជា ធ្វើបទបង្ហាញជូនគណៈកម្មការទី២នៃរដ្ឋសភា អំពីវិមជ្ឈការហិរញ្ញវត្ថុរបស់ខេត្តបន្ទាយមានជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:43:31 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានស្តីទីគណៈកម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញ ស្ដីពីវិមជ្ឈការហិរញ្ញវត្ថុរបស់ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយវិទ្យាស្ថានសភាកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

លោក កឹម សៀករតនៈ អ្នកស្រាវជ្រាវកម្មវិធីបណ្តុះបណ្តាលសមត្ថភាពការវិភាគសារពន្ធ មកពីវិទ្យាស្ថានសភាកម្ពុជា បានមានប្រសាសន៍ថា ក្នុងបទបង្ហាញរបស់វិទ្យាស្ថានសភាកម្ពុជានាពេលនេះ គឺចង់ចែករំលែកបទពិសោធន៍ ជូនសមាជិក សមាជិកាគណៈកម្មការ លើការវិភាគ ការវិវឌ្ឍ នៃវិមជ្ឈការហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ទាក់ទិននឹងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ចំណូលថវិកាថ្នាក់ក្រោមជាតិ និងការប្រៀបធៀបចំណាយថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបានលើកឡើងបង្ហាញអំពីថវិកាថ្នាក់ក្រោមជាតិរបស់ខេត្តបន្ទាយមានជ័យ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ថា​ មានអត្រា កំណើនមធ្យម១៥% ចំណូលរដ្ឋបាលក្រុង ស្រុក មានអត្រាកំណើនមធ្យម២៤% ចំណូលថវិការដ្ឋបាលឃុំសង្កាត់មានអត្រាកំណើនមធ្យម១៧% ហើយចំណូលថវិកាសរុបខេត្តបន្ទាយមានជ័យ មានអត្រាកំណើនមធ្យម១៧% បើពិនិត្យជារួមឃើញមានការកើនឡើង។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា ឆ្លងតាមរយៈបទបង្ហាញនេះ វាគឺជាមធ្យោបាយមួយជួយដល់សមាជិកសមាជិកាគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មានព័ត៌មានបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការចុះទៅសិក្សាស្រាវជ្រាវ អំពីការប្រមូល ថវិកាជាតិនៅខេត្តបន្ទាយមានជ័យនាពេលខាងមុខ។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ចំពោះវិទ្យាស្ថានសភាកម្ពុជាដែលតែងបានសហការ និងជួយជ្រោមជ្រែងជួយដល់ស្ថាប័ននីតិប្បញ្ញត្តិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន