គណៈប្រតិភូសភាដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ ប្រទេស ចុះសិក្សាផ្ទាល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ក្នុងខេត្តកំពត__ អនុប្រធានទី២រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅឆែក និងជប៉ុន ធ្វើជា «ទូតសុច្ឆន្ទៈ» ផ្សព្វផ្សាយពីកម្ពុជាលើឆាកអន្តរជាតិ__ ព័ត៌មានវីដេអូ ៖ កម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF-GH លើកទី៩ ដើម្បីលើកកម្ពស់សុខភាពសកល__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំពិនិត្យទិដ្ឋភាពច្បាប់លើសេចក្តីព្រាងច្បាប់ វិសោធនកម្មស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ ឯកឧត្តម អំ បឺរឡា (Om Birla)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា​ ព្រមទាំង​ ជូនចំពោះ​ សហការី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ __ សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់​សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ__ សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ__ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ បានបន្តកិច្ចប្រជុំចំនួន៤វគ្គ ផ្ដោតការពិភាក្សាលើការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត__ លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍រដ្ឋសភា ចុះពិនិត្យសិក្សាការអនុវត្តច្បាប់នៅក្នុងខេត្តកំពត និងកែប
គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍រដ្ឋសភា ចុះពិនិត្យសិក្សាការអនុវត្តច្បាប់នៅក្នុងខេត្តកំពត និងកែប
Prepaired By: NA1472 ​ Date: (3/7/2019 1:34:54 AM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តកំពត និងខេត្តកែប ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ។ នៅក្នុងបេសកកម្មលើទឹកដីខេត្តជាប់សមុទ្រទំាងពីរ ក្នុងថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០១៩ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសហគមន៍ផលិតអំបិលផងដែរ។

បេសកកម្មនៅខេត្តកំពតបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមករា។ គណៈប្រតិភូរដ្ឋសភាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត។ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានលើកឡើងពីការអភិវឌ្ឍខាងសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តម អភិបាលបានគូសបញ្ជាក់ថា​ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត បានរស់នៅក្នុងជីវភាពសមរម្យ អាជ្ញាធរ ព្រមទំាងរដ្ឋបាលឃុំ សង្កាត់‌បានកសាងគម្រោង ជាច្រើនជូនពលរដ្ឋដូចជា ផ្លូវលំ‌ ស្ពាន លូ ប្រឡាយ អណ្តូងទឹក រួមជាមួយនឹងការបណ្តុះបណ្តាលជំនាញផ្សេងៗ‌។

ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា ខេត្តកំពតមានសក្តានុពលសំខាន់ៗជាច្រើនក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិ មានវិស័យ ឧស្សាហកម្ម ទេសចរណ៍ ជាដើម។ ខេត្តកំពតមាន វារីអគ្គិសនី រោងចក្រផលិតស៊ីម៉ង់ត៍ តំបន់កសិឧស្សាហកម្ម ដូចជា​ ម្រេច ទុរ៉េន ដូង ជាដើម។ កំពតគឺជាខេត្តដែលផលិតអំបិលធំជាងគេនៅកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ និងច្បាប់នានាដល់ប្រជាពលរដ្ឋ និងបានបើកវេទិកាសាធារណៈស្តាប់ពីសំណូមពរ និងផលលំបាករបស់ប្រជាពលរដ្ឋមកដោះស្រាយជាប្រចំា។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តមអភិបាលខេត្ត។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរួចហើយ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានចុះសិក្សាស្វែងយល់ពីការផលិតអំបិល នៅក្នុងខេត្តកំពតនេះបន្តទៀត។ លោក​ ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានមានប្រសាសន៍ឲ្យដឹងថា ការផលិតអំបិល នៅកម្ពុជាធ្វើឡើងតាមបែបធម្មជាតិ ប៉ុន្តែទីផ្សារលក់អំបិលមានការលំបាកបន្តិចដោយសារអំបិលនាំចូល។ ការផលិតអំបិលនៅកម្ពុជាមានឆ្នាំខ្លះបាន ផលច្រើន ឆ្នាំខ្លះមានការខូចខាត បរិមាណថយដោយសាររបបទឹកភ្លៀង។

លោកជំទាវ និន សាផុន និងប្រតិភូអមដំណើរ​ បានកោតសរសើរចំពោះការខិតខំរបស់ប្រជាពលរដ្ឋនៅក្នុងការផលិតអំបិល។ លោកជំទាវបានជំរុញ និងលើកទឹកចិត្តដល់សហគមន៍ រួមគ្នាខិតខំបង្កបង្កើនផលអំបិលឲ្យអស់ពីកម្លំាងកាយចិត្ត ពីព្រោះថាអំបិលនេះជាស្បៀងមួយប្រភេទដែលពលរដ្ឋ មិនអាចខ្វះបាន ពិសេសអំបិលដែលផលិតពីធម្មជាតិនេះ មានគុណប្រយោជន៍ដល់សុខភាពពលរដ្ឋទៀតផង។

នៅរសៀលថ្ងៃដដែល ប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានបន្តដំណើរចុះបំពេញបេសកកម្មនៅខេត្តកែបបន្តទៀត។ ក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើងនៅ សាលាខេត្តកែប លោកជំទាវ និន សាផុន និងសហការី បានស្តាប់យ៉ាងយកចិត្តទុកដាក់ពីរបាយការណ៍របស់ ឯកឧត្ដម កែន    សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត ពីការអភិវឌ្ឍសន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមានភូមិសាស្រ្តជាប់គ្នា និងមានសមុទ្រដូចគ្នា ខេត្តកែប និងខេត្តកំពត មានសក្តានុពលទេសចរណ៍ ធនធានសមុទ្រដូចគ្នា។

លោកជំទាវ និន សាផុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការដឹកនាំខេត្តឲ្យមានការរីកចម្រើន។ លោកជំទាវបាន ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្តទំាងអស់​ ខិតខំបំពេញភារកិច្ចផ្តល់សេវាសាធារណជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប ចំពោះការទុកចិត្តរបស់ពួកគាត់មកលើរាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន