រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

គណៈប្រតិភូសភាទីម័រឡេស្តេ និង AIPA មកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីការវិនិយោគសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ
Prepaired By: NARA1472 ​ Date: (8/23/2026 7:54:29 AM )
រាជធានីភ្នំពេញ៖ គណៈប្រតិភូសភាទីម័រឡេស្តេ និងអន្តរសភាអាស៊ាន (AIPA) នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញមកដល់អាកាស​យានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកម្រិតតំបន់ស្ដីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ (ASEAN RAI)» ដែលរដ្ឋសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា តាមទម្រង់ផ្ទាល់ និងប្រព័ន្ធនិម្មិត (Zoom) ដោយផ្តោតលើរបៀបវារៈសន្ទនាគោលនយោបាយសំខាន់ៗចំនួន ៤ រួមមាន៖

១.ប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការជំរុញរបៀបវារៈ ASEAN RAI

២.ការស្វែងយល់លើវិមាត្រសេដ្ឋកិច្ចនៃការវិនិយោគប្រកបដោយការទទួលខុសត្រូវ

៣.ការពង្រឹងសកម្មភាពសភា និងភាពជាដៃគូពហុភាគីដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ

៤.ការប្រែក្លាយកិច្ចសន្ទនាទៅជាសកម្មភាពជាក់ស្ដែង តាមរយៈតួនាទីរបស់សមាជិកសភា

ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រតិភូសមាជិក AIPA, សមាជិករដ្ឋសភាកម្ពុជា, តំណាងក្រសួងកសិកម្ម បរិស្ថាន និងធនធានទឹក ព្រមទាំងអង្គការ FAO និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ស្របតាមក្របខ័ណ្ឌអនុវត្តរបស់សភាអាស៊ានស្ដីពីការវិនិយោគក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើឆ្នាំ២០២៤-២០៣០៕