ស្វាគមន៍សារជាថ្មីមកកាន់កម្មវិធី «មរតកចំណេះ»
បន្ដពីសប្ដាហ៍មុន យើងមានកិត្តិយសបានជួបសម្ភាសន៍ជាថ្មីម្ដងទៀតជាមួយ ឯកឧត្តម ប៉ាន សូរស័ក្ដិ តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម និងជាអតីតរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។
ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម បានលើកឡើងពីមូលដ្ឋានគ្រឹះសំខាន់ៗដើម្បីទាក់ទាញវិនិយោគិនធំៗមកកាន់កម្ពុជា ព្រមទាំងលើកឡើងនូវអនុសាសន៍ និងទស្សនទានគន្លឹះសំខាន់ៗ ដើម្បីជាទុនចំណេះក្នុងការអភិវឌ្ឍន៍ខ្លួន និងកសាងប្រទេសជាតិ។