សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ 9th APPF-GH ថ្លែងសុន្ទរកថាស្វាគមន៍ក្នុងឱកាសបេីក វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ ក្រោមមូលបទ៖ «ការគ្របដណ្ដប់សុខភាពសកលក្នុងយុគសម័យការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត»។
គួររំលឹកថា កិច្ចប្រជុំ 9th APPF-GH បានធ្វើឡើងចាប់ពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកសភាចំនួន ១៦ ប្រទេស ចូលរួម។