វីដេអូ៖ មន្រ្តី និងសាធារណជន បានអបអរសាទរលទ្ធផលកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងនីតិកាលទី៧នេះ។ លទ្ធផលការងារក្នុងរយៈជាង ២ឆ្នាំមកនេះ កើតចេញពីការដាក់ចេញនូវគោលដៅ និងចក្ខុវិស័យច្បាប់លាស់របស់ថ្នាក់ដឹកនាំរដ្ឋសភា ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់តំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពឡើង។