សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង
គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង
Prepaired By: NA0989 ​ Date: (11/20/2025 6:33:29 PM )

គណៈប្រតិភូសភាកម្ពុជានៃក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំង រួមមានឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ រដ្ឋសភា និង ឯកឧត្តម ឈឹម ម៉ា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «សហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង» នៃគណៈកម្មការ កិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាននៃសភាប្រើភាសាបារាំងតាមប្រព័ន្ធនិម្មិត ក្រោមអធិបតីភាព លោកជំទាវ អាមីណា ហ្សែបា (Amina GERBA) សមាជិកាព្រឹទ្ធសភាកាណាដា និងជាអ្នកធ្វើរបាយការណ៍នៃក្រុមការងារសហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង នារាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្សាយចេញពីសាធារណរដ្ឋបារាំង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃសភាប្រើភាសាបារាំងចំនួនប្រមាណ ២៣ប្រទេស រួមជាមួយអគ្គលេខាធិការដ្ឋានសភាប្រើភាសាបារាំង ។  

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន បានធ្វើបទអន្តរាគមន៍ស្តីពី  «សហគ្រិនភាពរបស់
ស្រ្តីនៅកម្ពុជា» ដែលមានខ្លឹមសារសំខាន់ៗ ផ្តោតលើ៖ ១. ការប្តេជ្ញាចិត្តដ៌រឹងមាំមួយរបស់កម្ពុជាដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ២. បញ្ហាប្រឈមរបស់សហគ្រិនភាពស្រ្តីនៅកម្ពុជា ៣. កិច្ចសហប្រតិបត្តិការនៃប្រទេសនិយាយភាសាបារាំង៕