ការទូតសភាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ឈរលើសមិទ្ធផលនៃការកសាងសុខសន្តិភាពក៏ដូចជាសកម្មភាពការទូតសភាប្រកបដោយភាពបុរេសកម្ម របស់រដ្ឋសភាកម្ពុជានៅលើឆាកអន្តរជាតិ បានធ្វើឱ្យបណ្តាប្រទេសជាមិត្តបង្កើនទំនាក់ទំនងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសភាកម្ពុជា។
តើការងារការទូតសភារបស់រដ្ឋសភាកម្ពុជា សម្រេចបានលទ្ធផលយ៉ាងណាខ្លះ? សូមគោរពអញ្ជើញទស្សនាការអធិប្បាយរបស់ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការងនិងជាអនុប្រធានក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័សនិងយុទ្ធសាស្រ្តរដ្ឋសភា តាមរយៈកិច្ចសម្ភាសពិសេសមួយ ជាមួយក្រុមព័ត៌មានរដ្ឋសភា ដូចខាងក្រោម៖