Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចត្រៀមរៀបចំគ្រឿងឥស្សរិយយសជូនសមាជិក សមាជិការដ្ឋសភា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចត្រៀមរៀបចំគ្រឿងឥស្សរិយយសជូនសមាជិក សមាជិការដ្ឋសភា
Prepaired By: NA002 ​ Date: (1/29/2025 2:54:57 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណ:កម្មាធិការឥស្សរិយយសរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា ដើម្បីត្រៀមរៀបចំគ្រឿងឥស្សរិយយសជូន សមាជិក សមាជិកា រដ្ឋសភានីតិកាលទី៧ នៃរដ្ឋសភា ។

កិច្ចប្រជុំនាព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ឥស្សរិយយសរដ្ឋសភា និងមន្រ្តីពាក់ព័ន្ធ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីពិនិត្យរបៀបវារៈមួយចំនួនរួមមាន

ពិនិត្យវឌ្ឍនភាពការងារ ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពីនិតិវិធីនិងលក្ខខណ្ឌផ្តល់គ្រឿងឥស្សរិយយសនិងបញ្ហាផ្សេងៗមួយចំនួនទៀត។

គួរជម្រាបថា៖ការផ្តល់គ្រឿងឥស្សរិយយសដល់សមាជិក សមាជិការដ្ឋសភានេះ គឺដើម្បីឆ្លើយតបនឹងគុណបំណាច់របស់ពួកគាត់ ដែលបានបំពេញការងារជូនជាតិនិងប្រជាជន៕