សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន
(ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/24/2024 7:49:36 PM )
ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មនុស្សវ័យចំណាស់សកម្មនៃវេទិកាសមាជិកសភាដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន​ និងការអភិវឌ្ឍ (CAPPD) និងជាហិរញ្ញិករបស់ AFPPD បានអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានៅទីក្រុងកាស្ស៊ីវ៉ា(Kashiwa) ប្រទេសជប៉ុន អំពីការអភិវឌ្ឍទីក្រុងដើម្បីសង្គមមួយមានអាយុវែង។
 
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោកជំទាវបានស្វែងយល់អំពីការអនុវត្តគោលនយោបាយមនុស្សចាស់នៅថ្នាក់ក្រោមជាតិនៃប្រទេសជប៉ុន។ តាមរយៈទស្សនកិច្ចសិក្សានេះ នាយកដ្ឋានសុខភាព​ និងឱសថ​ នៃទីក្រុងកាស្ស៉ីវ៉ា បានជម្រាបគណៈប្រតិភូសភាថា ពលរដ្ឋវ័យចំណាស់នៅទីក្រុងមានការកើនឡើង មានប្រមាណ២៦%នៃប្រជាពលរដ្ឋសរុបរស់នៅទីក្រុងនេះ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់។ រដ្ឋបាលទីក្រុងកាស្ស៊ីវ៉ាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងភ្នាក់ងារអភិវឌ្ឍន៍ទីក្រុង​ និងសកលវិទ្យាល័យតូក្យូ ដើម្បីពិភាក្សា និងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់ទីក្រុងកាស្ស៊ីវ៉ា តាមរយៈការអនុវត្តគម្រោងទីក្រុងគម្រូ និងជីវិតរស់នៅដែលមានវិបុលភាពសម្រាប់សង្គមមនុស្សវ័យចំណាស់។ គម្រោងនេះបានផ្តល់៖ (១)លើកកម្ពស់ការថែទាំសុខភាពតាមផ្ទះ (២)បង្កើតសេវាព្យាបាល​ និងគិលានុបដ្ឋាកថែទាំ​ ដើម្បីផ្តល់សេវាថែទាំសុខភាពតាមផ្ទះ (៣)បន្តធ្វើការងារពេញមួយជីវិត (៤)បន្តរៀនពេញមួយជីវិត (៥)ផ្ទះសម្រាប់មនុស្សចាស់ (៦)មធ្យោបាយធ្វើដំណើរ (៧)សេវាកម្មគាំទ្រជីវិតរស់នៅ (៨)លើកកម្ពស់សុខភាព​ និងបង្ការ និង(៩)វិធានការនានាដែលចាំបាច់ដើម្បីគាំទ្រមនុស្សវ័យចំណាស់។
 
តាមរយៈការស្រាវជ្រាវ មនុស្សវ័យចំណាស់ដែលមានជំងឺវង្វេងអាចនឹងមានការកើនឡើងនៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត ចំនួនពលរដ្ឋវ័យចំណាស់អាចនឹងមានការកើនឡើងខុសៗគ្នាទៅតាមតំបន់ នៅតាមទីក្រុងធំៗពលរដ្ឋដែលមានអាយុលើសពី៧៥ឆ្នាំអាចនឹងមានកំណើនច្រើន ខណៈដែលនៅតំបន់ជនបទអាចនឹងមានកំណើនតិចជាង ស្របពេលដែលចំនួនប្រជាជនសរុបធ្លាក់ចុះ។ ដូច្នេះរដ្ឋបាលខេត្តកាស្ស៊ីវ៉ាយល់ថា រដ្ឋបាលថ្នាក់រាជធានី ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាព​ និងលទ្ធភាពរបស់ខ្លួន ដើម្បីផ្តល់លក្ខណៈអំណោយផលដល់មនុស្សចាស់ឱ្យបន្តសកម្មភាពដ៏សកម្មរបស់គាត់បាន។