សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មនុស្សចាស់គឺជារតនៈវត្ថុ
មនុស្សចាស់គឺជារតនៈវត្ថុ
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/24/2024 7:43:42 PM )
“មនុស្សចាស់គឺជារតនៈវត្ថុ យើងត្រូវយកចិត្តទុកដាក់ថែទាំ និងបង្កលក្ខណៈឱ្យមនុស្សចាស់បានចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម” លោកជំទាវ ឡោក ខេង បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីមនុស្សចាស់សកម្ម ក្រោមមូលបទ ICPD30: No one is leaving behind in the aging world។
 
លោកជំទាវ ឡោក ខេង បានចែករំលែកអំពីការអនុវត្តគោលនយោបាយមនុស្សចាស់នៅកម្ពុជា ដោយរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យ​ចំណាស់ ២០១៧-២០៣០​ ដែល​បាន​កំណត់​អាទិភាព​ចំនួន​៩​​ រួមមាន៖ ការធានាសន្តិសុខ​ហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព​ របៀបរបបនៃការរស់​នៅ បរិស្ថាន​អំណោយផល​ សមាគមមនុស្ស​ចាស់ និងវ័យ​ចាស់​សកម្ម​ ទំនាក់ទំនង​អន្តរជំនាន់​ ការរំលោភបំពាន​ និងអំពើហិង្សាលើមនុស្ស​ចាស់​ ស្ថានភាពមានអាសន្ន​ និង​ការត្រៀម​ខ្លួន​របស់​ប្រជាជន​វ័យ​ក្មេង។​ រាជរដ្ឋាភិបាល​បាន​បន្តការគិតគូរយកចិត្តទុកដាក់ខ្ពស់​ដល់មនុស្ស​វ័យចំណាស់​​ ជាពិសេស​អ្នកដែលជាអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន តាមរយៈ​ការផ្តល់ជូន​នូវ​របបសន្តិសុខសង្គម​ ទាំងលើ​សោធននិវត្តន៍ និងការថែទាំសុខភាព​ ហើយ​ក៏​បាន​នឹងកំពុង​ពង្រីកបន្ថែម​សម្រាប់​កម្មករ​ និយោជិតផ​ងដែរ​។​
 
លើសពីនេះ កម្ពុជាមានយន្តការ​បន្ថែម​ រួមមាន សមាគម​មនុស្ស​ចាស់ និងសមាគម​អតីតយុទ្ធជន​ ដែលជាយន្តការ​សាមគ្គីភាព​រវាង​មនុស្សចាស់ ក៏ដូចជា​​អតីតយុទ្ធជន​ក្នុងការ​ជួយគាំទ្រ​គ្នាទៅវិញទៅមក​ លើ​ផ្នែក​ស្មារតី និងផ្លូវចិត្ត​។​​ ការគាំទ្រលើយន្តការ​សមាគមខាង​លើ​រួមមាន៖ ក្រសួងស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​​ កាកបាទក្រហម​កម្ពុជា​ និង​សប្បុរសជន​ក្នុង​ និងក្រៅស្រុកនានាផងដែរ។​
 
ក្នុងតួនាទីជាសមាជិកសភា ត្រូវពង្រីកយន្តការផ្សព្វផ្សាយ​ និង​បញ្រ្ជាបការយល់ដឹងអំពីវិធានការ​បង្ការ និងការ​ថែទាំ​ជំងឺមិនឆ្លង​ក្នុងចំណោម​មនុស្សវ័យចំណាស់​ ដែល​ត្រូវ​ធ្វើជាមួយ​មនុស្ស​ចាស់​ និងអ្នក​មើលថែទាំ​។ សមាជិក​សភា​ រួមទាំង​មន្រ្តី​ក្រុម​ប្រឹក្សា​​ថ្នាក់​ក្រោមជាតិ ​ត្រូវ​គិតគូរ​លើការ​រៀប​ចំ​​ព្រឹត្តិការណ៍​​សាធារណៈ​នានា​ដើម្បី​លើកទឹកចិត្ត​ និង​ជំរុញ​សកម្មភាព​សហគមន៍​របស់​ប្រជាជន​វ័យ​ចាស់​ ដើម្បីចៀ​ស​វាង​ភាព​ឯកា​ និង​បញ្ហា​ផ្លូវចិត្ត​។​ លើសពីនេះទៅទៀត សភាកម្ពុជាត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាពីការអនុវត្តល្អរបស់សភានៃប្រទេសនានាក្នុងតំបន់ ដើម្បីទទួលបានព័ត៌មាន​ និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឱ្យកាន់តែប្រសើរបន្ថែមទៀត។