សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត​ ដើម្បីផលប្រយោជន៍ប្រជាជន​ និងប្រទេសទាំងពីរ
ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត​ ដើម្បីផលប្រយោជន៍ប្រជាជន​ និងប្រទេសទាំងពីរ
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/24/2024 7:31:51 PM )
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាការងារជាមួយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
 
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម និងគណៈប្រតិភូ​ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានអត្ថន័យ និងជាកម្លាំងចលករដ៏សំខាន់ រួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ជាពិសេសជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងឱ្យទៅ “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ” ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រទេស និងប្រជាជនទាំងសងខាង។
 
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី បានរម្លឹកឡើងវិញ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនឡាវ ដែលបានទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ប្រកបដោយភាពរាក់ទាក់ កក់ក្តៅជាទីបំផុត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបី (កម្ពុជា ឡាវ វៀតណាម-CLV) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់រដ្ឋសភាឡាវ ដែលបានធ្វើជាម្ចា​ស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលCLVនេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏សូមជូនពរដល់ប្រទេសឡាវ ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន​ និងមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា (AIPA) នាចុងឆ្នាំ២០២៤នេះ។
 
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី គាំទ្រ និងអបអរសាទរចំពោះជោគជ័យនាពេលថ្មីៗក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមីនា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាចំនួន៧ លើវិស័យសំខាន់ៗ ក្នុងនោះមាន វិស័យថាមពល ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ សន្តិសុខ ការពារជាតិ និងការបង្រ្កាបការជួញដូរគ្រឿងញៀន​ និងមនុស្សឆ្លងកាត់ព្រំដែន ជាដើម។
 
ឯកឧត្ដម ថងលុន ស៊ីសុលីត បានសម្តែងក្តីរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានជួបពិភាក្សាការងារជាមួយ​ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ដែលជាស្រ្តីដំបូងគេនៅកម្ពុជា ទទួលបានតួនាទីជាថ្នាក់ដឹកនាំរដ្ឋសភាប្រកបដោយសក្តានុពល។ ឯកឧត្ដមប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជានៅលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានរម្លឹកពីចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជា​ និងឡាវ ដែលមានតាំងពីយូរយារណាស់មកហើយ។ កម្ពុជា​ និងឡាវ​ ជាមិត្ត បងប្អូន និងជាដន្លងនឹងគ្នា ដែលបានកៀកស្មា ពួតដៃគ្នាតស៊ូដណ្តើមឯករាជ្យជូនប្រទេសជាតិរៀងៗខ្លួន។​ ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃ​ និងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
 
ជាចុងក្រោយ ឯកឧត្តម ថងលុន ស៊ីសុលីត បានស្នើជូនសម្តេចប្រធានរដ្ឋសភា បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ​ និងសកម្មឡើង ជាមួយរដ្ឋសភាឡាវ​ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជន​ និងប្រទេសជាតិទាំងសងខាង និងបានស្នើដល់រដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ដល់រដ្ឋសភាឡាវ នៅគ្រប់កម្រិត និងគ្រប់ជំនាញ​ ៕