សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់​ និងសកលលោកផងដែរ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់​ និងសកលលោកផងដែរ
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/24/2024 7:24:04 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន​ កាន់តែរឹងមាំឡើង។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងស្របពេលនឹងការប្រារព្ធ “ឆ្នាំផ្លាស់ប្តូរប្រជាជន​ និងប្រជាជន កម្ពុជា-ចិន” ហើយបានរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយឡើង ស្របតាមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
 
ឯកឧត្តម ចាង ឈីងលី បានថ្លែងអំណរគុណជូនសម្តេចរដ្ឋសភាធិបតី ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងរាក់ទាក់​ និងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន​ ទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថា​ ចិននៅតែបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ​ ក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
 
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម ចាង ឈីងលី បានរម្លឹកពីប្រវត្តិនៃទំនាក់ទំនងជាប្រពៃណីដ៏ល្អកម្ពុជា-ចិន ដែលបានពូនជ្រំឡើងដោយ​ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំចិន មានលោកប្រធាន ម៉ៅ សេទុង និងឯកឧត្តម ជូ អេនឡាយ។ ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រទេសទាំងពីរ ត្រូវបានបន្តថែរក្សា លើកកម្ពស់ជាបន្តបន្ទាប់ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ មាន​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនភីង និងសម្តេចតេជោ ហ៊ុន សែន ហើយបន្តមក​ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកនូវផលប្រយោជន៍មិនត្រឹមសម្រាប់ប្រទេស​ និងប្រជាជនទាំងពីរនោះទេ តែថែមទាំងដល់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន និងបានចូលរួមចំណែកថែរក្សា លើកកម្ពស់ វិបុលភាពប្រជាជាតិនៅក្នុងតំបន់​ និងសកលលោកថែមទៀតផង។
 
សម្តេចរដ្ឋសភាធិបតី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពទំហំពាណិជ្ជកម្មកម្ពុជា​ និងចិន​ នាពេលកន្លងមក។ ទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ដែលបានកើនឡើង ៤,៦% ធៀបនឹងឆ្នាំមុន។ សម្តេចប្រធានរដ្ឋសភាបានស្នើដល់ភាគីចិន​ ជួយជំរុញ​ និងកៀរគរអ្នកវិនិយោគ​ និងអ្នកទេសចរចិន មកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញមិត្តចិនមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ផងដែរ​ ៕