សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥នៅទីក្រុងវៀងច័ន្ទន៍ __ ឯកឧត្តម លន់ លឹមថៃ អញ្ជើញជួបសំណេះសំណាល ជាមួយកីទ្បាករ ចំណុះទូកចំនួន២ នៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម __ គណៈកម្មការទី៨នៃរដ្ឋសភា ចុះពិនិត្យ ស្វែងយល់ពីការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពថ្មគ្រែ ខេត្តក្រចេះ__ គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់វិស័យការងារនៅខេត្តស្ទឹងត្រែង​ __ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង អញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបិទប្រណាំងទូក បណ្តែតប្រទីប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ __ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រណាំងទូក __ គណៈប្រតិភូសភាកម្ពុជាចូលរួម មហាសន្និបាត លើកទី១៤៩ នៃសហភាពអន្តរសភា(IPU) __ គណ:ប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យមើលពីវឌ្ឍនភាពការងារនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឥសានខេត្តក្រចេះ __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសឡាវដោយសុវត្ថិភាព __ គណៈប្រតិភូគណៈកម្មការទី៨ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ __ គណៈកម្មការសុខាភិបាលនៃរដ្ឋសភា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមណ្ឌលសុខភាព កំភុន យកចិត្តទុកដាក់លើជំងឺមិនឆ្លង ( NCDs ) __ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានបន្តធ្វើទស្សនកិច្ចស្វែងយល់អំពីតុលាការប្រជាជននៅខេត្តសានស៊ី __ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចនៅខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកឧត្ដម Qu Qingshan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រសួងអប់រំ មកជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីវឌ្ឍនភាពការងារ និងការអនុវត្តកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា
ក្រសួងអប់រំ មកជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីវឌ្ឍនភាពការងារ និងការអនុវត្តកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា
Prepaired By: NA002 ​ Date: (2/8/2024 12:04:03 AM )

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំសហការី មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា  និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញនៃរដ្ឋសភា ដែលដឹកនាំដោយ  ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺគណៈកម្មការរដ្ឋសភាមានគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៧ នៃរដ្ឋសភា ពាក់ព័ន្ធជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ នៅក្នុងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅ ការពារ ថែរក្សា និងពូនជ្រំសមិទ្ធផលជាតិ លើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដោយសម្តេចបានផ្តល់នូវអនុសាសន៍៤ចំណុចដល់ក្រសួងអប់រំ យុវជន និងកីឡា រួមមាន៖ ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតា បិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ក្រសួងអប់រំបានដាក់ចេញកំណែនទម្រង់គ្រប់កម្រិត ការបង្កើនគុណភាពគ្រូ សិស្ស សាលា ពង្រឹងការគ្រប់គ្រងបុគ្កលិក ការប្រឡងគ្រប់ប្រភេទ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» កំណែទម្រង់ឧត្តមសិក្សា ការអភិវឌ្ឍយុវជននូវជំនាញបច្ចេកទេស កំណែនទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អប់រំនិងកីឡា និងបង្កើតអង្កភាពស្រាវជ្រាវគោលនយោបាយអប់រំ ជាដើម។

ក្រោយពីបានស្ដាប់ការពន្យល់បកស្រាយរបស់ក្រសួងអប់រំរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃ រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ក្រោមការដឹកនាំផ្ទាល់ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលមានចក្ចុវិស័យច្បាស់លាស់ បានដាក់ចេញនូវការកែទម្រង់វិស័យអប់រំនៅគ្រប់កម្រិត ពិសេសគឺការប្រឡង ក្រោមពាក្យស្លោក «អ្នកចេះគឺជាប់» ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕