គណៈប្រតិភូសភាកម្ពុជាចូលរួម មហាសន្និបាត លើកទី១៤៩ នៃសហភាពអន្តរសភា(IPU) __ គណ:ប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យមើលពីវឌ្ឍនភាពការងារនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឥសានខេត្តក្រចេះ __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសឡាវដោយសុវត្ថិភាព __ គណៈប្រតិភូគណៈកម្មការទី៨ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ __ គណៈកម្មការសុខាភិបាលនៃរដ្ឋសភា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមណ្ឌលសុខភាព កំភុន យកចិត្តទុកដាក់លើជំងឺមិនឆ្លង ( NCDs ) __ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានបន្តធ្វើទស្សនកិច្ចស្វែងយល់អំពីតុលាការប្រជាជននៅខេត្តសានស៊ី __ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចនៅខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកឧត្ដម Qu Qingshan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចនៅខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចនៅខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
Prepaired By: NA002 ​ Date: (10/17/2024 6:44:56 PM )

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានជួបពិភាក្សា ការងារជាមួយលោកជំទាវ លី ស៊ែវអ៊ីង (Li xiao ying) អនុប្រធានសភាតំណាងប្រជាជនខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ច នៅខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានលើកឡើងពី ទំនាក់ទំនងជាប្រពៃណីដែលមានតាំងពីថ្នាក់ដឹកនាំ ជំនាន់មុនហើយបន្តពូន ជ្រំរហូតដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីរឹតចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឱ្យស៊ីជម្រៅ និងធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ដោយឡែកចំពោះមិត្តភាព និងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង ពង្រីក និងលើកកម្ពស់ថែមទៀត ចាប់តាំងពី ពេលបច្ចុប្បន្ន និងតទៅអនាគត ។

គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញទស្សនកិច្ច នៅសាកលវិទ្យាល័យ Xi'an Jiaotong University ដែលជា សាកលវិទ្យាល័យ បច្ចេកវិទ្យាទំនើប បណ្តុះបណ្តាលធនធានមនុស្សផ្សាភ្ជាប់ជាមួយការអប់រំ ជាមួយបច្ចេកវិទ្យាថ្មី ដែលហៅកាត់ថាអេអាយ (AI)។

បន្ទាប់មកគណៈប្រតិភូ ក៏បានអញ្ជើញទស្សនកិច្ចនៅរោងចក្រផលិតអាគុយ Shaanxi Coal and Chemical Industry Group Co., Ltd. និងសារមន្ទីរកន្លែងបញ្ចុះសពអធិរាជ ឈីង ស៊ូហ័ង (Qinshihuang) ផងដែរ៕