គណៈប្រតិភូសភាកម្ពុជាចូលរួម មហាសន្និបាត លើកទី១៤៩ នៃសហភាពអន្តរសភា(IPU) __ គណ:ប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យមើលពីវឌ្ឍនភាពការងារនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឥសានខេត្តក្រចេះ __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសឡាវដោយសុវត្ថិភាព __ គណៈប្រតិភូគណៈកម្មការទី៨ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ __ គណៈកម្មការសុខាភិបាលនៃរដ្ឋសភា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមណ្ឌលសុខភាព កំភុន យកចិត្តទុកដាក់លើជំងឺមិនឆ្លង ( NCDs ) __ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានបន្តធ្វើទស្សនកិច្ចស្វែងយល់អំពីតុលាការប្រជាជននៅខេត្តសានស៊ី __ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចនៅខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកឧត្ដម Qu Qingshan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសុខាភិបាលនៃរដ្ឋសភា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមណ្ឌលសុខភាព កំភុន យកចិត្តទុកដាក់លើជំងឺមិនឆ្លង ( NCDs )
គណៈកម្មការសុខាភិបាលនៃរដ្ឋសភា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមណ្ឌលសុខភាព កំភុន យកចិត្តទុកដាក់លើជំងឺមិនឆ្លង ( NCDs )
Prepaired By: NA002 ​ Date: (10/17/2024 7:11:04 PM )

ដោយមានការអនុញ្ញាតពីសម្តេចប្រធានរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈុន សុីរុន លេខាធិការ តំណាងឱ្យគណៈកម្មការ បានជំរុញឱ្យមណ្ឌលសុខភាព កំភុន យកចិត្តទុកដាក់លើបញ្ហាជំងឺមិនឆ្លង ( NCDs ) ស្ថិតនៅក្នុងភូមិបានម៉ៃ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។

យោងតាមប្រសាសន៍លោក សែន ស៊ូធ្នូ ប្រធានមណ្ឌលសុខភាព បានឱ្យដឹងថាមណ្ឌលសុខភាពនេះមានបុគ្គលិក១៥នាក់ បម្រើ សេវាសុខភាព ជូនប្រជាពលរដ្ឋចំនួន ១១ ២៩២នាក់មកពី១២ភូមិ ក្នុង៤ឃុំនៅក្បែរៗនោះផងដែរ។ ប្រជាពលរដ្ឋភាគច្រើនមក ទទួលសេវាពិនិត្យសុខភាពមានដូចជាពិគ្រោះជំងឺក្រៅ ពន្យាកំណើត ពិនិត្យផ្ទៃពោះ សម្រាលកូន ពិនិត្យឈាមរកជាតិស្ករ លាងរបួស ចាក់ វ៉ាក់សាំងជូនកុមារ និងសេវាជាច្រើនផ្សេងទៀត។ ចំពោះសេវាព្យាបាលបឋមនៃជំងឺមិនឆ្លងមានភាគច្រើនជាជំងឺទឹកនោមផ្អែម ជំងឺលើស សម្ពាធ ឈាម និងជំងឺផ្លូវចិត្ត ដែលជំងឺនេះកើតឡើងដោយសារប្រជាពលរដ្ឋទទួលទានរបបអាហារមិនប្រុងប្រយ័ត្ន ពិសេសទទួលទាន គ្រឿងស្រវឹង និងភេសជ្ជៈផ្អែមលើសកំណត់ តាមតួលេខជាក់ស្តែងនៅពេលថ្មីៗនេះក្នុងឆ្នាំ២០២៤ មណ្ឌលសុខភាពបានរកឃើញ មានករណីជំងឺទឹកនោមផ្អែមមានចំនួន៤១នាក់ ករណីជំងឺលើសសម្ពាធឈាមមានចំនួន ១២នាក់ និងករណីអ្នកជំងឺផ្លូវចិត្តមានចំនួន០៥នាក់ ដែលបានមកទទួលសេវាពិនិត្យជំងឺនៅមណ្ឌលសុខភាពនេះ ។ លោក សែន ស៊ូធ្នូ បានបន្តទៀតថា ប្រជាពលរដ្ឋមកទទួលសេវា នៅមណ្ឌលសុខភាព បានប្រើប្រាស់ប័ណ្ណ ប.ស.ស (ភាគច្រើនជាមន្ត្រីរាជការ ) ប៉ុន្តែនៅមានចំនួនតិចតួច ដោយឡែកប័ណ្ណសមធម៌ និងការបង់ថ្លៃសេវាដោយថវិកាផ្ទាល់ខ្លួនមានចំនួនច្រើន ចំពោះការលើក លែងបង់ថ្លៃសេវាមានចំនួនតិចតួចបំផុត ។

ទទ្ទឹមនឹងនោះមណ្ឌលសុខភាព បានជួបបញ្ហាប្រឈមមួយចំនួន ដូចជាការសម្រាលកូនតាមភូមិ ឆ្ងាយពីមណ្ឌលសុខភាព ត្រូវពង្រឹង សមត្ថភាព បុគ្គលិកពេទ្យបន្ថែមទៀត ខ្វះបរិក្ខាពេទ្យ និងខ្វះឱសថសំរាប់ព្យាបាលជំងឺមិនឆ្លង ស្នើសុំអគារមណ្ឌលសុខភាពថ្មីមួយ ដោយសារខ្វះបន្ទប់ និងស្នើសុំតំឡើងថវិកាយាមពេលយប់ ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ឈុន សុីរុន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ដល់បុគ្គលិកពេទ្យ ដែលខិតខំបម្រើសេវាសុខភាពជូន ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងយកចិត្តទុកដាក់ ជួយផ្សព្វផ្សាយបន្ថែមទៀត ពីផលប៉ះពាល់ នៃជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដោយធ្វើការចាក់ផ្សាយវីដេអូអប់រំខ្លីៗ ឱ្យប្រជាពលរដ្ឋបានទស្សនា នៅពេលមកព្យាបាល និងតាមរយៈគណៈទ្រទ្រង់សុខភាពភូមិ នៅមុនពេលបើកវេទិកាសាធារណ: ភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងមានការលើកទឹកចិត្ ដល់គណៈទ្រទ្រង់សុខភាពភូមិ និងក្រុមគ្រួសាររបស់គាត់ឱ្យមកទទួលសេវាសុខភាពមិនយកកម្រៃ និងត្រូវផ្សព្វផ្សាយ ដាក់ប៉ាណូអប់រំដោយទទួលទានអាហារតិច ខ្លាញ់តិច អំបិល និងស្ករតិច តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងតាមទីប្រជុំជន ដើម្បីឱ្យយល់ដឹងពីជំងឺមិនឆ្លង និងផលប៉ះពាល់នៃជំងឺនេះ ៕