ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំកែសម្រួលរចនាសម្ព័ន្ធថ្មី នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ពាក់ព័ន្ធនឹងការបញ្ចូលការិយាល័យបកប្រែ នៃនាយដ្ឋានពិធីការ មកនាយដ្ឋានទំនាក់ទំនងអន្តរជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអគ្គនាយករង ឯកឧត្តម ប្រធានយកដ្ឋានទំនាក់ទំនងអន្តរជាតិ ឯកឧត្តមប្រធាននាយកដ្ឋានពិធីការ លោក លោកស្រីជាមន្ត្រីនៃការិយាល័យបកប្រែមួយចំនួន និងការិយាល័យនានាក្រោមនាយកដ្ឋានទំនាក់ទំនងអន្តរជាតិមួយចំនួនផងដែរ ៕














