លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ សមាជិកសមាជិកាគណៈកម្មការ បើកកិច្ចប្រជុំផ្ទៃក្នុង នៅវិមានរដ្ឋសភា ដេីម្បីពិនិត្យពិភាក្សាលេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានកែសម្រួល រួចរាល់ ក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ ក៏បាន ជជែកពិភាក្សាលេីគម្រោងចុះទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងខេត្តតាកែវ ព្រមទាំងបញ្ហាមួយចំនួនផ្សេងទៀត៕







