ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងបណ្តុះបណ្តាលមន្ត្រី នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ក្នុងឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងបណ្តុះបណ្តាលមន្ត្រី នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ក្នុងឆ្នាំ២០២៦
Prepaired By: NA0989 ​ Date: (12/2/2025 6:46:44 PM )

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែធ្នូឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំវគ្គបណ្ដុះបណ្ដាលនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៅវិមានរដ្ឋសភា ដើម្បីពិនិត្យលើគម្រោងបណ្តុះបណ្តាលមន្ត្រី នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន (ទ.ព.ព) សម្រាប់ឆ្នាំ២០២៦ និងការជ្រើសរើស ពិធីករកាន់កម្មវិធី MC សម្រាប់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ 

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យរៀបចំផែនការលម្អិតសម្រាប់វគ្គបណ្តុះបណ្តាលនានា របស់អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដែលនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងអគ្គនាយកដ្ឋានឱ្យមានចំណេះដឹង និងជំនាញកាន់តែប្រសើរឡើង ដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។ 

វគ្គបណ្តុះបណ្តាលនេះ គ្រោងសិក្សាទៅលើមុខជំនាញ ចំនួន១៣មុខវិជ្ជា រួមមាន៖ 

១.ប្រវត្តិនយោបាយការបរទេសកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា

២.ការសរសេរលិខិតឆ្លើយឆ្លង ជាភាសាអង់គ្លេស

៣.ជំនាញសរសេរ និងចាប់មុំព័ត៌មាន

៤.ជំនាញថែទាំ និងទុកដាក់ឯកសារ

៥.បដិសណ្ឋារកិច្ចផ្លូវការ និងពិធីការបែបសាសនា

៦.ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក

៧.ទំនាក់ទំនងការទូត

៨.ការសរសេរលិខិតរដ្ឋបាល

៩.ជំនាញប្រើប្រាស់កុំព្យូទ័រ Microsoft Word និងPowerPoint

១០.ជំនាញថតរូប ថតវីដេអូ និងកាត់តវីដេអូ

១១.ទស្សនទានសំខាន់ៗក្នុងការយល់ដឹងពីវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ

១២.ជំនាញ Cyber Security សម្រាប់ការគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គម

១៣.ការទូតសភា បែបពហុភាគី AIPA & IPU៕