អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ __ ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ __ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ​ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើនំក្រឡាន នៅឃុំលង្វែក​ ស្រុក​កំពង់ត្រឡាច​
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើនំក្រឡាន នៅឃុំលង្វែក​ ស្រុក​កំពង់ត្រឡាច​
Prepaired By: NA002 ​ Date: (12/26/2024 6:11:13 PM )

នាថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​ អមដំណើរដោយក្រុមការងារឃុំលង្វែក​ ក្រុម​ការងារ​ភូមិបឹងកក់ និងភូមិអន្លង់ត្នោត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើនំក្រឡានចំនួន ៦គ្រួសារ នៅភូមិអន្លង់ត្នោត និងភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុង​ឱកាស​នោះ​ ឯកឧត្តមបណ្ឌិត​ បានភ្លក់នំក្រឡាន ដែលធ្វើដោយប្រជាពលរដ្ឋនៅក្នុងភូមិ បន្ទាប់​មក​ ឯកឧត្តម​បណ្ឌិត​បានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុម​ការងារ​ភូមិ​-ឃុំ​ និងប្រជាពលរដ្ឋដែលប្រកបមុខរបរនេះ ត្រូវប្រមូលផ្ដុំគ្នាបង្កើតជាសហគមន៍មួយដោយបង្កេីតនូវ​និមិត្ត​សញ្ញា​ (លោហ្គោ​)​ ឱ្យបានត្រឹមត្រូវ ធ្វើទៅតាមលំនាំបែបបុរាណ មានអនាម័យ ជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពល្អ និង​មិនប្រើប្រាស់សារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ជាពិសេស​រកឈ្មួញកណ្ដាលដើម្បីជួយទិញផលិតផលក្រឡានដោយមិចចាំបាច់យកទៅលក់ផ្ទាល់ដល់រាជធានីភ្នំពេញដូចកាលពីមុន និងដើម្បីធានាបាននូវតម្លៃសមរម្យ។

ឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់គ្រួសារធ្វើនំក្រឡានទាំង ៦គ្រួសារ ចាស់ជរា​ និងក្មេងៗជាច្រេីន​ទៀត​ផង​ដែរ​៕