សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពី « ការចែករំលែកបទពិសោធន៍ពីការចូលរួមសិក្ខាសាលាអន្តរជាតិនៅប្រទេសកូរ៉េ »
មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពី « ការចែករំលែកបទពិសោធន៍ពីការចូលរួមសិក្ខាសាលាអន្តរជាតិនៅប្រទេសកូរ៉េ »
Prepaired By: NA002 ​ Date: (12/26/2024 6:21:29 PM )

មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពី « ការចែករំលែកបទពិសោធន៍ពីការចូលរួមសិក្ខាសាលាអន្តរជាតិនៅប្រទេសកូរ៉េ » ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
បទបង្ហាញដ៏មានសារៈសំខាន់នេះ បានរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

សូមជម្រាបជូនថា បទបង្ហាញស្តីពី « ការចែករំលែកបទពិសោធន៍ពីការចូលរួមសិក្ខាសាលាអន្តរជាតិនៅប្រទេសកូរ៉េ » ធ្វើឡើងដោយមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួនពីររូប រួមមាន៖ លោក វង្ស វិសាល មន្ត្រីនាយកដ្ឋាននីតិវិធី និងកញ្ញា ហាស់ ឃុននារី អនុប្រធានការិយាល័យស្រាវជ្រាវកិច្ចទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិនៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានសមាជិក២២ ប្រទេសបានចូលរួម៕