រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង៖ ប្រព័ន្ធសុខាភិបាលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹង ការកើនឡើង នៃការប្រើប្រាស់ សេវាវេជ្ជសាស្រ្ត និងការថែទាំសុខភាពដោយប្រជាជន
លោកជំទាវ ឡោក ខេង៖ ប្រព័ន្ធសុខាភិបាលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹង ការកើនឡើង នៃការប្រើប្រាស់ សេវាវេជ្ជសាស្រ្ត និងការថែទាំសុខភាពដោយប្រជាជន
Prepaired By: NA002 ​ Date: (9/5/2024 1:11:59 AM )
ទីក្រុងផតវីឡា៖ លោកជំទាវ ឡោក​ ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងវេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៨។ លោកជំទាវបានបន្តថា ការរីកចម្រើនទាំងនេះគឺជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលនៃរដ្ឋសភា កន្លងមកតាមរយៈការអនុវត្តយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ជាតិ ប្រកបដោយនិរន្តរភាព គោលដៅអភិវឌ្ឍន៍ (SDGs) ២០៣០​ និងយុទ្ធសាស្រ្តសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដោយផ្តោតលើការពង្រឹងការអភិវឌ្ឍវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ ជាពិសេស រដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់ការវិនិយោគលើសុខភាពមនុស្ស និងការអភិវឌ្ឍធនធាន ដោយបានពង្រីកសាលាពេទ្យ,​ មហាវិទ្យាល័យគិលានុបដ្ឋាយិកា និងកម្មវិធី សុខភាពសម្ព័ន្ធមិត្ត ព្រមទាំងបាននឹងកំពុងអនុវត្តកម្មវិធីអាហារូបករណ៍ដើម្បីគាំទ្រការអប់រំអ្នកជំនាញផ្នែកថែទាំសុខភាពផងដែរ។
 
នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការបន្តបេសកកម្មនេះ ដោយជំរុញលើកកម្ពស់ពង្រឹងវិស័យសុខាភិបាល និងប្រព័ន្ធការពារសុខភាពសង្គម ដោយពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរក ការគ្របដណ្តប់ សុខភាពជាសកល ក្រោមពាក្យស្លោកថា "មិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានសេវាថែទាំសុខភាពនោះទេ"។
 
គួរបញ្ជាក់ផងដែរថា នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវ ឡោក ខេង បានចូលរួមនៅក្នុងកិច្ចពិភាក្សាស្តីពី “ការបង្កើតធនធានមនុស្ស សុខាភិបាលនាពេលអនាគតសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច” និងចូលរួមកិច្ចពិភាក្សាជាក្រុមជាមួយសមាជិក សមាជិកាសភា ប្រមាណ១៣ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើប្រធានបទទី១ “បទពិសោធសភាក្នុងការកំណែទម្រង់ប្រព័ន្ធសុខាភិបាល” និងប្រធានបទទី២ “ការចូលរួមរបស់សហគមន៍​ និងធនធានមនុស្សសុខាភិបាល”។
 
ថ្លែងនៅក្នុងកិច្ចពិភាក្សា លោកជំទាវ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា​ បានសង្កត់ធ្ងន់ផងដែរថា កម្ពុជាត្រូវការជំនួយហិរញ្ញវត្ថុដើម្បីពង្រីកការបណ្តុះបណ្តាលកម្មវិធី, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព, ការគាំទ្រក្នុងការផ្តល់ឧបករណ៍សម្ភារៈវេជ្ជសាស្រ្ត។ ដូច្នេះ ការពង្រឹងភាពជាដៃគូក្នុងការផ្លាស់ប្តូរចំណេះដឹង បង្កើនសមត្ថភាព និងបង្កើនល្បឿនប្រព័ន្ធសុខភាព ឌីជីថល គឺជារឿងចាំបាច់។