រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទទួលបន្ទុកវិស័យព័ត៌មានរដ្ឋសភាប្រជុំជាមួយក្រសួងព័ត៌មាន ដើម្បីពង្រឹងកិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិ
គណៈកម្មការទទួលបន្ទុកវិស័យព័ត៌មានរដ្ឋសភាប្រជុំជាមួយក្រសួងព័ត៌មាន ដើម្បីពង្រឹងកិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិ
Prepaired By: NARA1472 ​ Date: (1/24/2023 11:36:56 PM )

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួប ប្រជុំជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីស្វែងយល់ “កិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”។ កិច្ចប្រជុំនេះ ដែល ធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីគណៈកម្មការពាក់ព័ន្ធរបស់រដ្ឋសភា និង ថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនទៀត។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះជំនួបពិភាក្សានាពេលនេះ ដោយបានចាត់ទុកថា កិច្ចប្រជុំ នាពេលនេះ គឺជាការពិគ្រោះយោបល់ រវាងគណៈកម្មការជំនាញរដ្ឋសភាជាមួយក្រសួងព័ត៌មាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ក្រសួង និងគណៈកម្មការរដ្ឋសភា លើការងារផ្នែកព័ត៌មាន និងធ្វើយ៉ាងណាឱ្យព័ត៌មានពីរដ្ឋសភា ត្រូវបានផ្សព្វផ្សាយបានកាន់តែទូលំ- ទូលាយដល់សាធារណជន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ជម្រាបជូន អំពីការវិវឌ្ឍរីកចម្រើន នៃវិស័យព័ត៌មាន ដែលមាន ការប្រែប្រួល ទៅតាមបច្ចេកវិទ្យាសម័យទំនើប ដែលធ្វើអោយស្ថាប័នផ្សព្វផ្សាយព័ត៌មានឯកជននៅកម្ពុជា មានការកើនឡើងច្រើន ទាំង កាសែត វិទ្យុ ទូរទស្សន៍ និងបណ្ដាញផ្សព្វផ្សាយអនឡាញជាដើម។ ភាពរីកចម្រើននេះក៏នឹងនាំអោយក្រសួងគិតគូរពីការធ្វើវិសោធនកម្ម ច្បាប់ស្ដីពីរបបសារព័ត៌មាន នៅពេលខាងមុខ ដើម្បីអោយសមស្របទៅនឹងបរិបទជាក់ស្ដែងនៃសង្គមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ក្រសួងកំពុងដំណើរការរៀបចំ ទម្រឌីជីថល ដែលអាចឱ្យស្ថានីយទូរទស្សន៍ឯកជនទាំងអស់នៅ កម្ពុជា ជួលសេវាកម្មនេះក្នុងការផ្សព្វផ្សាយស្ថានីយរបស់ខ្លួនបានគ្របដណ្ដប់ពេញទូទាំងប្រទេស។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានលើកឡើងពីសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែលច្បាប់នេះ គឺជាច្បាប់ដ៏សំខាន់មាន ភាពស្មុគ្រស្មាញ និងមានការពាក់ព័ន្ធដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ហើយបច្ចុប្បន្ន សេចក្ដីព្រាងច្បាប់នេះ ស្ថិតនៅក្រសួងយុត្តិធម៌ កំពុងពិនិត្យមើលលើជំពូកស្ដីពីទោសប្បញ្ញត្តិ ដោយអាចចេញបាននៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ។

គណៈកម្មការរដ្ឋសភា និងក្រសួងព័ត៌មាន បានយល់ស្របគ្នាថា ព័ត៌មានមានសារសំខាន់បំផុត សម្រាប់ការដឹកនាំនៅក្នុងសតវត្សថ្មី។ ការផ្សព្វផ្សាយព័ត៌មានល្អគឺជួយសង្គម។ ការផ្សព្វផ្សាយព័ត៌មានមិនល្អគឺជាការជាន់ពន្លិចសង្គម។ ភាគីទាំងពីរក៏បានកោតសរសើរចំពោះ អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងការងារ គ្រប់គ្រងព័ត៌មានមិនពិត និងបានចូលរួមផ្សព្វផ្សាយព័ត៌មានច្បាស់លាស់អំពីបញ្ហាជំងឺកូវីដ-១៩ ដោយបានធ្វើឱ្យប្រជាពលរដ្ឋមានការ យល់ដឹង ចូលរួមក្នុងការចាក់វ៉ាក់សាំងរហូតដល់ដូសទីបី បានជាង១០លាននាក់ ដែលអាចឱ្យយើងគ្រប់គ្រងស្ថានការណ៍បាន និងបើក ដំណើរការប្រទេសឡើងវិញបានដោយសុវត្ថិភាព។

នៅក្នុងឱកាសនោះ ភាគីរដ្ឋសភា ក៏បានស្នើដល់ក្រសួងព័ត៌មាន ធ្វើការពិចារណា ក្នុងការផ្ដល់មេដាយឬបណ្ណសរសើរពីសភាជូនដល់អ្នក សារព័ត៌មាន ដោយសុំឱ្យក្រសួងពិនិត្យមើលគុណសម្បត្តិរបស់អ្នកសារព័ត៌មាន ដែលបានខិតខំបំពេញការងារទៅតាមវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធ្វើការជ្រើសរើសផ្ដល់ជូនមេដាយដល់ពួកគាត់ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន