ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកយ៉ាងអធិកអធមនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកយ៉ាងអធិកអធមនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
Prepaired By: NA0989 ​ Date: (11/21/2022 12:11:54 AM )

មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានប្រារព្ធពិធីបើកយ៉ាងអធិកអធមនៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកាឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខភ្នំពេញ ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយមានវត្តមានគណៈប្រតិភូសភាប្រទេសសមាជិកអាយប៉ា ប្រទេសសង្កេតការណ៍ ភ្ញៀវជាតិ អន្តរជាតិ ប្រមាណជាង២០០នាក់បានចូលរួម។

ព្រះករុណា ព្រះបាទសម្តេចព្រះបមរនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនដល់ មហាសន្និបាតលើកទី៤៣ផងដែរ។ នៅក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ បានមានព្រះរាជបន្ទូលថា មូលបទនៃមហាសន្និបាត “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ពិតជាសមស្រប និងទាក់ទងទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នដែលតំបន់ របស់យើងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។

ព្រះករុណាជាអម្ចាស់ទ្រង់មានព្រះរាជបន្ទូលបន្តថា ការជួបជុំនេះពិតជាឆ្លុះបញ្ចំាងពីស្មារតីសាមគ្គី ឯកភាព និងការប្តេជ្ញាចិត្តក្នុងការជម្នះ លើបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដើម្បីឆ្ពោះទៅការសម្រេចបាននូវអនាគតមួយ ប្រកបដោយសន្តិភាព វិបុល- ភាពសម្រាប់តំបន់។ ដើម្បីសម្រេចអនាគតនេះយើងត្រូវធានាថា កិច្ចប្រឹងប្រែងអភិវឌ្ឍន៍ទំាងនៅថ្នាក់ជាតិ និងថ្នាក់តំបន់គឺត្រូវមានភាព ស៊ីសង្វាក់យ៉ាងជិតស្និទ្ធជាមួយគ្នា ទៅនឹងទស្សនទាន នៃចីរភាព បរិយាបន្ន និងភាពធន់ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងមូលបទមហា- សន្និបាត។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកមហាសន្និបាត អាយប៉ាលើកទី៤៣ នាពេលនេះ ដោយបានគូសបញ្ជាក់ អំពីភាពចាំបាច់របស់យើងទាំងអស់គ្នា ក្នុងការធ្វើសកម្មភាពរួមគ្នា ក្នុងស្មារតី ឯកភាពអាស៊ាន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរួមរបស់យើង។

ភាពជាដៃគូសភារបស់យើងត្រូវតែពង្រឹងពង្រីកបន្ថែមទៀតដើម្បីឲ្យយើងសម្រេចបាននូវសហគមន៍អាស៊ាន ដែលអាចផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជន ទាំងក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ក្នុងន័យនេះ យើងទាំងអស់គ្នា ជាសមាជិកសភាអាយប៉ា ត្រូវចាប់យក ឱកាសនេះ ដើម្បីធ្វើសកម្មភាព តាមរយៈភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសភារបស់យើង ជាកម្លាំងរួម ដើម្បីសម្រេចបានផល- ប្រយោជន៍រួម តាមរយៈអាយប៉ា យើងត្រូវជំរុញសហថាមពលកាន់តែខ្លាំងក្លាជាមួយរដ្ឋាភិបាល ដើម្បីជំរុញការស្ដារឡើងវិញប្រកបដោយ ចីរភាព គាំទ្រដល់ការអភិវឌ្ឍន៍ដើម្បីប្រជាជន និងផ្ដោតលើប្រជាជន ដោយមិនទុកនរណាម្នាក់ចោល និងកសាងសង្គមប្រកបដោយ ភាពធន់ដែលអាចត្រៀមខ្លួនទប់ទល់ នឹងវិបត្តិនាពេលអនាគត។

ក្នុងសន្ទរកថាគន្លឹះ ជូនមហាសន្និបាត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើក ឡើងពីស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើន ដែលអង្គការនីតិប្បញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល ព្រមទាំងរិះរកនូវអនុសាសន៍ គោលនយោបាយ ជាពិសេសគោលជំហររួមមួយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជាការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ សង្គម ការបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលមិនត្រឹមតែកំពុងគំរាម- កំហែងយ៉ាងខ្លាំងដល់ជីវិតប្រជាជន និងសន្តិសុខសកល ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ទុចបង្អាក់ដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ច សកល រួមទាំងបង្កឱ្យមានការកើនឡើងនូវសម្ពាធអតិផរណា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហាអសន្តិសុខស្បៀង និងថាមពល។ក្នុងបរិបទនេះ ប្រធានបទនៃមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣នេះ មានភាពពាក់ព័ន្ធ និងសមស្រប ដែលនឹងរួមចំណែកបំផុស នូវស្មារតីទទួលខុសត្រូវរួម ក្នុងការឆ្លើយតបទាន់ពេល ស្របទៅនឹងសភាពការណ៍វិវឌ្ឍន៍របស់តំបន់ និងសកល ព្រមទាំងពន្លឿនការស្ដារ សង្គម-សេដ្ឋកិច្ចអាស៊ានឡើងវិញ ឆ្ពោះទៅរកវិបុលភាពរួម ។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាពិតជាមានមោទនភាព ដែលបានដឹកនាំអាស៊ានចូលរួមចំណែក ក្នុងការដោះស្រាយរាល់ បញ្ហាប្រឈមដ៏លំបាកនានា ដែលតំបន់ កំពុងជួបប្រទះ, ហើយបានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញ សន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍ មួយ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានលើកឡើងថា មហាសន្និបាតអាយប៉ាលើកទី៤៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺស្ថិតក្នុងបរិយាកាសពោរពេញដោយសន្តិភាព និងរីករាយ ខណៈដែលពិភពលោកកំពុងរស់នៅបច្ចុប្បន្ន មានស្ថានភាពមិនដូចគ្នាឡើយ។ សម្តចបន្តថា តំបន់អាស៊ាន និងពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈម និងសម្ពាធពីគ្រប់ទិសទី។ ក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹង ការចុះទន់ខ្សោយនៃប្រព័ន្ធពហុភាគីនិយម និងការចាប់ផ្ដើមបែងចែក និន្នាការសេដ្ឋកិច្ច ភាពតានតឹងនៃបញ្ហាតៃវ៉ាន់ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ជម្លោះដែនសមុទ្រ និងវិបត្តិនយោបាយ និងមនុស្សធម៌នៅ មីយ៉ាន់ម៉ា ដែលធ្វើឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោកទទួលរងនូវឥទ្ធិពលដ៏លំបាកយ៉ាងខ្លាំង។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ សង្គ្រាមនៅអ៊ុយក្រែន បានបន្ថែមការលំបាកមួយកម្រិតទៀតដល់ ពិភពលោក លើបញ្ហាថាមពល និងសន្តិសុខស្បៀងអាហារផងដែរ។

ប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះ អាយប៉ាគួរតែជំរុញឆន្ទៈកាន់តែ មោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញ ឱ្យកាន់តែមានភាពបើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ ខណៈពេលដែលយើង បន្តពង្រឹងភាពជាដៃគូ  ពហុភាគី និងកិច្ចសហការអន្តរវិស័យ ដើម្បីធានាថា សហគមន៍អាស៊ានរបស់យើងប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា ការលើកកម្ពស់សន្តិភាព និងការយោគយល់គ្នា ក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកល គឺជាការខិតខំមិនចេះរីងស្ងួត ជាពិសេសវិស័យការទូតសភា គួរតែបន្តដើរតួនាទីកាន់តែសំខាន់នៅក្នុងបញ្ហានេះ។ សម្តេច បានបញ្ជាក់ថា “យើងត្រូវធ្វើឱ្យពិភពលោកដឹងពីជំហររបស់យើង ដោយបដិសេធរាល់គំនិត និងការអនុវត្តទាំងឡាយដែលបង្កឱ្យមាន សង្គ្រាម ហើយយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ដែលមានចែងនៅក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ


 

សម្តេចបានគូសបញ្ជាក់ថា អាយប៉ាលើកទី៤៣ មិនត្រឹមតែផ្តល់នូវឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការយោគយល់ ជឿទុកចិត្តគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួជាវេទិកាមួយ ដើម្បីស្វែងរករាល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ចំពោះបញ្ហាដែលយើងកំពុងប្រឈម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន