សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦
ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦
Prepaired By: NA0989 ​ Date: (9/17/2025 10:42:35 PM )

ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ រដ្ឋសភា និងជា ប្រធានគណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា អមជាមួយ លោកជំទាវ កុប ម៉ារីយ៉ាស និងឯកឧត្តម រ៉ូហ្វី អូស្មាន បានផ្ដល់បទអន្តរាគមន៍ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍយុវជន ដោយសង្កត់ធ្ងន់ថាប្រជាជនកម្ពុជាជាងពាក់កណ្តាល៥៥% មានអាយុចន្លោះពី ១៥ ទៅ ៣៩ឆ្នាំ។ ការប្តេជ្ញានេះផងដែរ ក៏បានជំរុញដោយ «ផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា (២០២២-២០២៦)» ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងផែនការការងារអាស៊ានស្តីពីយុវជន ( ២០២១-២០២៥) (ASEAN Work Plan on Youth (2021-2025) ។ 

នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមសមាជិកសភាវ័យក្មេងអាយប៉ា បានចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) ដែលដឹកនាំដោយឯកឧត្តម Dato’ Indera Mohd Shahar bin Abdullah ប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sunway នាទីក្រុងគូឡាឡាំពួ។

សូមជម្រាបថា ក្រោយពីការរីករាលដាលនៃជំងឺកូវីត-១៩ កម្ពុជាបានបង្កើតកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)  ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ត្រូវបានដាក់ឱ្យដំណើរការដើម្បីផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃដល់យុវជន ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ទៅលើជំនាញដែលពាក់ព័ន្ធនឹងទីផ្សារ។ 

កាលពីសមាជរដ្ឋសភា និងព្រឹទ្ធសភាថ្មីៗនេះក៏បានលើកឡើងអំពីការផ្តល់សិទ្ធិអំណាចដល់យុវជនដោយផ្តោតលើបញ្ហាសំខាន់ៗចំនួនបីគឺ៖ ការធ្វើឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្លាយជាសេដ្ឋកិច្ចផ្លូវការ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការធ្វើទំនើបកម្មកសិកម្មដើម្បីបង្កើតឱកាសការងារថ្មីៗដល់យុវជនផងដែរ៕