រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភានិយាយភាសាបារាំងរៀបចំសិក្ខាសាលាសភា ស្ដីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រឈមទៅនឹងសេរីភាពសារព័ត៌មាន៖ បញ្ហាប្រឈម និងដំណោះស្រាយ
សភានិយាយភាសាបារាំងរៀបចំសិក្ខាសាលាសភា ស្ដីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រឈមទៅនឹងសេរីភាពសារព័ត៌មាន៖ បញ្ហាប្រឈម និងដំណោះស្រាយ
Prepaired By: NA1472 ​ Date: (4/7/2022 12:11:54 AM )

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលា សភា ស្ដីពី ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រឈមទៅនឹងសេរីភាពសារព័ត៌មាន ដែលបានរៀបចំឡើងដោយសភានិយាយភាសា បារាំង ហៅកាត់ថា APF នៅសាលសិក្ខាសាលានៃវិមានព្រឹទ្ធសភា។

សិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី៦ និងទី៧ ខែមេសា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួមសរុបប្រមាណជាង១២០រូប គឺជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា តំណាងអង្គការជាដៃគូរបស់សភា អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា និងព្រឹទ្ធសភា។

នៅក្នុងប្រសាសន៍ស្វាគមន៍របស់ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានលើកឡើងពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងបន្លំ ដែលបានជះឥទ្ធិពលដ៏អាក្រក់នៅក្នុងសង្គមរបស់យើង។ ឯកឧត្ដម បញ្ជាក់ថា ការផ្សាយព័ត៌មានក្លែងបន្លំ គឺជា បទល្មើស និងអាចជាបទឧក្រិដ្ឋចំពោះសេរីភាពសារព័ត៌មាន។ យុទ្ធសាស្ត្រមួយដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើស និងបទឧក្រិដ្ឋទាំងនេះ គឺយើងគួរតែធ្វើការរួមគ្នា និងតម្រូវឱ្យមានការតស៊ូរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើខុសឆ្គងទាំងនេះ។

លោកស្រី មៀរី អេហ្សា (Mireille EZA) ទីប្រឹក្សាជាន់ខ្ពស់នៃសភានិយាយភាសាបារាំង និងជានាយិកាកម្មវិធីនុយមេរិកអាប៉េអែហ្វ បានឡើងមានប្រសាសន៍ជម្រាបជូនពីគោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះ ហើយថា សិក្ខាសាលានេះ ក៏ជាការឆ្លើយតប ចំពោះសំណើរបស់ក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង APF សម្រាប់គម្រោងនៃកិច្ចសហប្រតិបត្តិការនានា រវាងសភា កម្ពុជា និងសភានិយាយភាសាបារាំង APF។

ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង បាន មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព័ត៌មានក្លែងបន្លំ និងព័ត៌មានខុស បានរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញ ពិភពលោក ដោយសារការអភិវឌ្ឍនៃបចេ្ចកវិទ្យាព័ត៌មាន និងការកើនឡើងនៃការប្រើប្រាស់បណ្ដាញសង្គមជាដើម។ ប្រទេសកម្ពុជាក៏មិន បានជៀសផុតពីបាតុភាពបែបនេះដែរ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ទៀតថា ការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុស បានក្លាយជាអាវុធមួយ ដែលអាចបង្កជាឧបសគ្គដ៏ចម្បងចំពោះស្ថិរភាព សន្តិសុខ និងសេដ្ឋកិច្ច ឬដល់សុខភាពសាធារណៈទាំងជាតិ និងតំបន់។ ការផ្សព្វផ្សាយ ព័ត៌មានក្លែងបន្លំ គឺជាការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ ហើយអាចរារាំងសាធារណជនពីការជជែកវែកញែក ពិចារណា និងធ្វេីការសម្រេចចិត្តមួយឱ្យបានសមស្រប ឯករាជ្យ និងដែលឆ្លើយតបទៅនឹងអ្វីដែលពួកគេចង់បាន។

ឯកឧត្ដមប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង ក៏បានមានប្រសាសន៍លើកឡើងពីតួនាទីសភា ក្នុងការការពារសិទ្ធិ បញ្ចេញមតិរបស់ពលរដ្ឋ សេរីភាពក្នុងការទទួលបានព័ត៌មាន ក៏ដូចជាការការពារសិទ្ធិជាមូលដ្ឋាន និងការអនុវត្តសិទ្ធិផ្សេងៗទៀតរបស់ បុគ្គល សំដៅធានាឲ្យបាននូវការអភិវឌ្ឍ សេចក្ដីថ្លៃថ្នូរ និងការរីកចម្រើនរបស់បុគ្គលម្នាក់ៗ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានបញ្ជាក់ថា ទំនួលខុសត្រូវយ៉ាងសំខាន់របស់សភាក្នុងការប្រយុទ្ធប្រឆាំងនឹងបាតុភាព នេះ គឺអាចធ្វើបានតាមរយៈការបង្កើតយន្តការច្បាប់ដ៏រឹងមាំ និងមានប្រសិទ្ធភាពស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់ការអនុវត្ត និងចែកចាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុស ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនក្នុងលក្ខណៈខុសច្បាប់ និងធានា ឱ្យបាននូវសេរីភាពសារព័ត៌មាន។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិតមានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងពង្រឹងចំណេះដឹងរបស់សមាជិកសភា និងអ្នកចូលរួម ទាំងអស់បន្ថែមទៀត អំពីបញ្ហាព័ត៌មានក្លែងបន្លំ និងតួនាទីរបស់សភា ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានបែបនេះ ដើម្បី ពិចារណាឱ្យកាន់តែស៊ីជម្រៅ អំពីយន្តការ និងប្បញ្ញត្តិថ្មីមួយ ដែលគ្រប់គ្រងព័ត៌មានក្លែងបន្លំ និងព័ត៌មានខុសទាំងនេះ ប្រកបដោយ ប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន