រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា
ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា
Prepaired By: NA0989 ​ Date: (10/16/2025 7:48:05 PM )

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំ បាឋកថា ក្រោម ប្រធានបទ "អ្នកស្នងមរតកខ្មែរអង្គរក្នុងយុគសម័យបញ្ញាសិប្បនិម្មិត "ដោយមានការចូលរួមពីមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រមាណ១០០នាក់។ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេស រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានអញ្ជើញជាវាគ្មិននៃកម្មវិធីនេះ។

នៅក្នុងបាឋកថានេះ  ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានលើកបង្ហាញយ៉ាងច្បាស់ពីអត្ត សញ្ញាណខ្មែរ បង្ហាញពីភាពសាមគ្គីរវាងវិទ្យាសាស្ត្រ សាសនា និងសីលធម៌ ដែលជាស្នាដៃអារ្យធម៌ ដ៏ល្អឥតខ្ចោះ។ ឯកឧត្តមក៏បានលើកឡើងពីបណ្តាញសង្គម ដែលជាវេទិកាដ៏សំខាន់ សម្រាប់ការ បញ្ចេញអត្តសញ្ញាណ ការចែករំលែកអារ្យធម៌ និងជួយជំរុញការយល់ដឹង និងការពង្រឹងអធិបតេយ្យ ភាពនៃអត្តសញ្ញាណជាតិ។  

ឯកឧត្តមបាន គូសបញ្ជាក់ថា ក្នុងបរិបទខ្មែរ បណ្តាញសង្គមអាចក្លាយជាឧបករណ៍នៃយុទ្ធសាស្រ្តការទូត បែបបកស្រាយ ដើម្បីបញ្ជាក់សមត្ថភាពអារ្យធម៌ខ្មែរ និងការចូលរួមជាសកលប្រកបដោយអត្ថន័យ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានបង្ហាញយ៉ាងច្បាស់ថាបញ្ញាសិប្បនិម្មិត(AI)មិនគួរគ្រប់គ្រងឬមាន អំណាចគ្រប់គ្រងលើមនុស្សទេ។ ផ្ទុយទៅវិញវាគួរតែត្រូវបានបង្រៀនឱ្យបម្រើមនុស្សជាតិ ដោយផ្អែក លើសីលធម៌ និងបញ្ញា។

ឯកឧត្តមក៏បានបង្ហាញផងដែរ ពីការចងភ្ជាប់រវាងប្រវត្តិសាស្ត្រ វប្បធម៌ និងបច្ចេកវិទ្យា ដែលបង្ហាញ ថាការរួមចំណែករបស់កម្ពុជា ក្នុងសម័យបញ្ញាសិប្បនិម្មិត មិនពឹងផ្អែកតែនៅលើបច្ចេកវិទ្យានោះទេ ប៉ុន្តែជាការួមចំណែកដែលផ្អែកលើបញ្ញានិងសីលធម៌ ដែលបង្រៀនបច្ចេកវិទ្យាឱ្យមានមនុស្សធម៌ ឬក៏ឱ្យបច្ចេកវិទ្យាបម្រើមនុស្សជាតិ៕