អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាពីការជំរុញអាស៊ានឌីជីថល ដើម្បីផ្ដល់ថាមភាពដល់សហគ្រាសខ្នាតតូច និងមធ្យម និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ១៩
គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាពីការជំរុញអាស៊ានឌីជីថល ដើម្បីផ្ដល់ថាមភាពដល់សហគ្រាសខ្នាតតូច និងមធ្យម និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ១៩
Prepaired By: NA1472 ​ Date: (8/24/2021 1:44:45 AM )

ឯកឧត្ដម ទី សុគន្ធ ប្រធានប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា កម្ពុជា បានដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ សេដ្ឋកិច្ចអន្តរសភាអាស៊ាន អាយប៉ា តាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ ដារូស្សាឡាម ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជា ម្ចាស់ផ្ទះ ដោយកិច្ចប្រជុំបានលើកយកសេចក្ដីព្រាងសេចក្ដីសម្រេចចំនួនពីរ មកធ្វើការពិភាក្សាគ្នា នៅរសៀលថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

សមាសភាពសមាជិកប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា កម្ពុជា ដែលចូលរួមនាពេលនេះដែរ រួមមាន ឯកឧត្ដម អ៊ុក ដាមរី សមាជិក រដ្ឋសភា ឯកឧត្ដម ខៀវ ភារិទ្ធ សមាជិករដ្ឋសភា និង ឯកឧត្ដម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអន្តរសភាអាស៊ាន អាយប៉ា ដឹកនាំដោយ លោកជំទាវ Honourable Ms Siti Rozaimeriyanty Dato Seri Laila Jasa Haji Abdul Rahman សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃព្រុយណេដារូស្សាឡាម និងជាប្រធានគណៈកម្មាធិការ​សេដ្ឋកិច្ចនៃអន្តរសភាអាស៊ាន (AIPA) ដោយបានលើកយកសេចក្ដីព្រាងសេចក្ដីសម្រេចចំនួនពីរ មកធ្វើការពិភាក្សាគ្នា គឺទី១ សេចក្ដី- ព្រាងសេចក្ដីសម្រេចស្ដីពី ការជំរុញអាស៊ានឌីជីថលដោយបរិយាប័ន្ន ដើម្បីផ្ដល់ថាមភាពដល់សហគ្រាសខ្នាតតូច និងមធ្យម និងពង្រឹង សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ទី២ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩៖ កិច្ចសហប្រតិ- បត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។

ក្នុងការថ្លែងទៅកាន់កិច្ចប្រជុំ ឯកឧត្ដម ទី សុគន្ធ បានមានប្រសាសន៍លើកឡើងថា សព្វថ្ងៃអាស៊ានបានបង្ហាញសក្ដានុពលដ៏អស្ចារ្យរបស់ ខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការ ដែលជាគន្លឹះមួយ សម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញដោយជោគជ័យចំពោះមុខជំងឺកូវីដ១៩។ សំឡេងឯក- ភាពរបស់យើងក្នុងការជំរុញឌីជីថលូបនីយកម្ម និងការគាំទ្រសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម តាមរយៈយន្តការគាំទ្រផ្សេងៗ ដូចជា ការលើកកម្ពស់ទេពកោសលជំនាញឌីជីថល និងការបង្កើនសហគ្រិនភាព។ ការជ្រើសរើសធ្វើអក្ខរកម្មឌីជីថល និងជំនាញដល់សហ- គ្រាសខ្នាត មីក្រូ តូច និងមធ្យម គឺមានភាពសំខាន់ជាអាយុជីវិត ដោយសារសហគ្រាសទាំងអស់នេះ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ អាស៊ាន ហើយនឹងបន្តដើរតួនាទីសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចតំបន់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ឯកឧត្ដមប្រធានគណៈប្រតិភូ បានមានប្រសាសន៍ទៀតថា កម្ពុជាកំពុងដំណើរការក្របខណ្ឌ នៃគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា២០២១-២០៣៥ ដែលមានគោលបំណងពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងហេដ្ឋារចនាសម័ន្ធ ដើម្បី ដឹកនាំកម្ពុជាចូលទៅក្នុងយុគសម័យឌីជីថល។ ជាងនេះទៅទៀត ជំងឺកូវីដ១៩បាននាំឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកើនឡើង យ៉ាងខ្លាំង ដូចជាសេវាបញ្ជូន និងការអប់រំបណ្ដុះបណ្ដាល ក៏ដូចជាបណ្ដាញពាណិជ្ជកម្មអេឡិចត្រូនិកតាមបណ្ដាញសង្គម Facebook ដែលមាន ប្រជាជនកម្ពុជាប្រមាណ៧០%កំពុងប្រើប្រាស់។

ឯកឧត្ដម ទី សុគន្ធ បានមានប្រសាសន៍ទៀតថា សេដ្ឋកិច្ចឌីជីថលប្រកបដោយកំណើន ក៏ដូចជាការរីកលូតលាស់ឧស្សាហកម្មទេស- ចរណ៍ដោយចីរភាព និងមានសារៈសំខាន់ ជាគន្លឹះស្លាប់រស់សម្រាប់ការងើបឡើងវិញ និងកំណើនរបស់អាស៊ានបន្ទាប់ពីជំងឺរាតត្បាត។ ដូច្នេះហើយជាសារៈសំខាន់ក្រៃលែង ដែលយើងត្រូវរួបរួមសាមគ្គី និងធ្វើការជាមួយគ្នា ដើម្បីធានាថាគោលនយោបាយសេដ្ឋកិច្ចឌីជីថល ការអនុវត្ត និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ទទួលបានជោគជ័យពេញលេញ។

បន្ទាប់ពីមានការពិភាក្សាគ្នា ដោយមានការកែសម្រួលនូវចំណុចមួយចំនួនរបស់គណៈប្រតិភូសភា នៃបណ្ដាប្រទេសអាស៊ាន រួចមក កិច្ច- ប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអន្តរសភាអាស៊ាន អាយប៉ា ក៏បានឯកភាពគ្នា លើសេចក្តីព្រាងសម្រេចទាំងពីរ សម្រាប់ដាក់ជូនមហា- សន្និបាត អន្តរសភាអាស៊ានលើកទី៤២ ធ្វើការអនុម័តនៅក្នុងសម័យប្រជុំពេញអង្គលើកទី២របស់ខ្លួន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន