គណ:កម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល រួមគ្នាពិនិត្យសិក្សា លើសេចក្តី ព្រាងច្បាប់ ចំនួន៥ឱ្យបានគ្រប់ជ្រុងជ្រោយនិង ប្រសិទ្ធភាពខ្ពស់ __ ឯកឧត្តម ទី សុគន្ធ អញ្ជើញជាអធិបតីថ្លែងបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការប្រារព្ធទិវាសិទ្ធិដឹងជាសកល ក្រោមប្រធានបទ "ធានាឱ្យមានសិទ្ធិទទួលព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងយុគសម័យឌីជីថល" __ សេចក្តីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិនចុងសប្តាហ៍នេះ __ ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ ពាក់ព័ន្ធពាណិជ្ជកម្ម អាស៊ាន ជាមួយបណ្តាប្រទេសដៃគូ __ ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ឱ្យប្រឹងប្រែងរៀនសូត្របន្តនូវមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគតខ្លួនឯង __ គណៈកម្មការទី៥ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យនិងសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៥ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (AIPA-46) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី__ ឯកឧត្តម ឃួន ដាវិត ជួបប្រជុំជាមួយតំណាងក្រុមហ៊ុន TCV Engineering Co.,Ltd, និងក្រុមហ៊ុន Archetype (Cambodia) Ltd ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ ពាក់ព័ន្ធពាណិជ្ជកម្ម អាស៊ាន ជាមួយបណ្តាប្រទេសដៃគូ
ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ ពាក់ព័ន្ធពាណិជ្ជកម្ម អាស៊ាន ជាមួយបណ្តាប្រទេសដៃគូ
Prepaired By: NA0989 ​ Date: (10/6/2025 6:40:46 PM )

ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នារសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ដេីម្បីពិនិត្យនិងផ្តល់យោបល់ទៅលេីសេចក្តីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្ឋសភា។  

សេចក្តីព្រាងច្បាប់ទាំង៥នេះមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។

២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។

៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

៤-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។

៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។
ក្រោយពីពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់អង្គប្រជុំបានឯកភាពដោយរក្សាខ្លឹមសារដើមទាំងស្រុងអោយនៅដដែល៕