សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យបង្កើនការវិនិយោគ នៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ជាពិសេសការវិនិយោគលើវិស័យបច្ចេកវិទ្យា។
ការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសបំពេញទស្សនកិច្ច ទៅកាន់ក្រុមហ៊ុន Huawei Technology Co., Ltd. ក្នុងទីក្រុងប៉េកំាង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ខណៈសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន។