សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី
សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/3/2024 1:43:49 AM )

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុង ប៊ុយការែស្ត ប្រទេសរូម៉ានី ឯកឧត្ដម កែប ជុតិម៉ា កំពុងដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) ដោយមានការចូលរួមពីសមាជិក APF ចំនួនប្រមាណជា៤០នាក់ ទាំងសមាជិកព្រឹទ្ធសភានិងរដ្ឋសភា មកពីក្រុមសភាជាតិចំនួន១៥ និងអង្គការអន្តរជាតិក្នុងទ្វីបចំនួន៤ ក្នុងនោះ កម្ពុជាជាប្រទេសតែមួយគត់ដែលមកពីទ្វីបអាស៊ី។ ក្រោយពីមតិស្វាគមន៍ឯកឧត្ដម Sorin-Mihai CIMPEANU ប្រធានក្រុមសភាជាតិរ៉ូមានី APF និងជាអនុប្រធានព្រឹទ្ធសភារ៉ូម៉ានី កិច្ចប្រជុំបានអនុម័តរបាយការណ៍និងសេចក្ដីសម្រេចនៃកិច្ចប្រជុំលើកចុងក្រោយនៅទីក្រុង បីលីស៊ី ប្រទេសហ្សេអ័រហ្ស៊ី កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ កិច្ចប្រជុំនឹងបន្តរហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។