សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices”
គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices”
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/3/2024 1:15:44 AM )

គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ រួមនិង ឯកឧត្តម ឃឹងនុភាព  ឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អមដោយ លោក លី ម៉េងទីត ប្រធានការិយាល័យអាស៊ាន-អាយប៉ា ជាជំនួយការ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា/ Workshop on Parliamentary Good Governance Practices”ដែលបានការសហការរៀបចំដោយលេខាធិការដ្ឋានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)ក្នុងគោលបំណង៖
 

១) ដើម្បីប្រៀបធៀបការអនុវត្តអភិបាលកិច្ចសភា និងក្រមសីលធម៌ពីសភាផ្សេងៗគ្នាមកពីអាស៊ី ក្នុងក្របខ័ណ្ឌនយោបាយ និងរដ្ឋធម្មនុញ្ញផ្សេងៗគ្នា
 

២)  ដើម្បីពិភាក្សាអំពីរបៀបអនុវត្តអភិបាលកិច្ចផ្សេងៗគ្នា រួមទាំងក្រមសីលធម៌របស់សភា អាចត្រូវបានអនុវត្តនៅក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាបនៃសភាសមាជិកអាយប៉ា
 

៣)  ដើម្បីពិភាក្សាអំពីជម្រើសលើការបង្កើតក្រមសីលធម៌/គោលការណ៍ណែនាំ ដោយសង្កត់ធ្ងន់លើគោលការណ៍អភិបាលកិច្ចល្អនៃតម្លាភាព និងគណនេយ្យភាព
 

៤)   ដើម្បីពិភាក្សាបន្ថែមអំពីជំហានបន្ទាប់ដែលបានផ្ដល់អនុសាសន៍ ដែលអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។
 

ក្នុងឱកាសនេះដែរឯកឧត្តម ឃុត ចាន់ដារ៉ា  ក៍បានចូលរួមធ្វើបទបង្ហាញអំពី ការអនុវត្តអភិបាលកិច្ចល្អរបស់សភាកម្ពុជា  ជូនដល់អង្គសិក្ខាសាលាផងដែរ ។