សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ការសិក្សាលើកទី៤ ស្តីពីការស្វែងយល់ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុ នៅកម្ពុជា
ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ការសិក្សាលើកទី៤ ស្តីពីការស្វែងយល់ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុ នៅកម្ពុជា
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (3/18/2024 3:13:29 AM )
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា តំណាង​ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ការសិក្សាលើកទី៤ ស្តីពីការស្វែងយល់ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត (KAP4) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
 
សូមជម្រាបថា សិក្ខាសាលានេះ​មានគោលបំណង បង្ហាញលទ្ធផលនៃការសិក្សា KAP4 និងប្រមូលធាតុចូលពីក្រសួងស្ថាប័ន វិស័យឯកជន និងអ្នកពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំរបាយការណ៍ KAP4 មានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។