និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វេីទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា __ អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ អគ្គាធិការដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ជំរុញនាយកដ្ឋានព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មាន ដែលជាលទ្ធផលការងារ របស់រដ្ឋសភា ជូនដល់សាធារណជន __ ឯកឧត្តមជាម ប៉េអា បានមានប្រសាសន៍ថា ការដាំដើមឈើប្រណិតទាំងអស់គ្នា ជាការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៃភពផែនដី និងបង្កើនតំលៃសេដ្ឋកិច្ចបៃតងខ្ពស់ ប្រកបដោយសាកសិទ្ធបំផុត __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់យាងនិវត្តន៍ពី ការបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិតចិន __ ឯកឧត្តម សរ ចំរុង បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ លើប្រធានបទ “បទពិសោធន៍ការងារ តួនាទី-ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា” ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកព្រឹទ្ធសភាជប៉ុន៖ សន្តិភាពនៅកម្ពុជាមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ
សមាជិកព្រឹទ្ធសភាជប៉ុន៖ សន្តិភាពនៅកម្ពុជាមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ
Prepaired By: NA002 ​ Date: (7/15/2024 1:47:53 AM )
ក្នុងជំនួបជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងពីសន្តិភាពនៅកម្ពុជា ដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
 
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូសភាជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
 
ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភានីតិកាលទី៧បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា​ និងជាស្រ្តីកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានតួនាទីដ៏សំខាន់នេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិ​ និងប្រជាជន។​ ឯកឧត្តមក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗដែលឯកឧត្តមបានចូលរួមរៀបចំការបោះឆ្នោតនៅកម្ពុជានៅក្នុងឆ្នាំ១៩៩៣ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ​ និងការចូលរួមជួយគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា។
 
សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តម​ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីមនោសញ្ចេតនាជ្រាលជ្រៅ ស្មោះត្រង់ចេញពីបេះដូង រវាងប្រជាជនកម្ពុជា​ និងប្រជាជនជប៉ុន ដែលបានធ្វើឱ្យទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងថា នៅក្នុងចិត្តពលរដ្ឋកម្ពុជា ជប៉ុនមានភាពស្មោះត្រង់ តម្លាភាព គោរពច្បាប់ គណនេយ្យភាព និងមានគុណធម៌។ ដូច្នេះ វត្តមានការវិនិយោគរបស់ជប៉ុននៅកម្ពុជានឹងជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសផ្សេងៗទៀតផងដែរ។
 
សម្តេចប្រធានរដ្ឋសភាបានអរគុណប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។ ជប៉ុនបានជួយកម្ពុជាទាំងក្នុងក្របខណ្ឌមនុស្សធម៌ សង្គម និងសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ២០១៧មក កម្ពុជាបានបញ្ជូនសិក្ខាកាមចំនួនជាងពីរម៉ឺន នាក់ ក្នុងនោះ ស្រី ជាងមួយម៉ឺននាក់ ទៅប្រទេសជប៉ុន ហើយពីឆ្នាំ១៩៩២ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានចំនួន ១៦៣១នាក់ ដើម្បីបន្តការសិក្សារបស់ពួកគេរយៈពេលវែងនៅប្រទេសជប៉ុន។
 
សម្តេចប្រធានរដ្ឋសភា ក៏បានអរគុណរាជរដ្ឋាភិបាល​ និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រ ការសម្អាតមីននៅកម្ពុជា តាំងពីដើមមក​ និងបន្តទៅអនាគត ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥​ ឬឆ្នាំ២០៣០ខាងមុខនេះ។ សម្តេចរដ្ឋសភាធិបតីក៏បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋសភាប្រទេសទាំងពីរ ហើយកាលពីឆ្នាំ១៩៩៨ សម្តេចធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ការងាររដ្ឋសភាជប៉ុនផងដែរ។
 
ការអភិវឌ្ឍរបស់កម្ពុជានាពេលនេះ មិនអាចកាត់ផ្តាច់ពីជំនួយរបស់ប្រទេសជប៉ុនបាននោះទេ។ សម្តេចប្រធានរដ្ឋសភាសង្ឃឹមថា​ ចំណងមិត្តភាពកម្ពុជា-ជប៉ុន​ និងកាន់តែរឹងមាំ ធន់នៅគ្រប់កាលៈទេសៈ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព វិបុលភាព​ ជូនពលរដ្ឋនៅក្នុងសកលលោក។ ឈរលើមូលដ្ឋានសន្តិភាពនេះហើយ កម្ពុជាជាប្រទេសមុនគេនៅក្នុងតំបន់អាស៊ានដែលបានគាំទ្រគោលការណ៍ឥណ្ឌូប៉ាស៊ីហ្វិកសេរី​ និងបើកចំហរបស់ប្រទេសជប៉ុន​ ៕