ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៃក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន ៕ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈអចិន្រៃ្តយ៍នៃរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ __ ឯកឧត្តម វង សូត ជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តហ្វូជាន __ គណៈកម្មការទី៧ នៃរដ្ឋសភា បន្តចុះឈ្វេងយល់ពីការអនុវត្តការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួន ជាមួយរដ្ឋបាលខេត្តបាត់ដំបង __ ព័ត៌មានវីដេអូ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី __ ព័ត៌មានវីដេអូ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ __ សូមក្រាបបង្គំទូលថ្វាយ​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិ __

Home » ព័ត៌មាន » សេចក្តីជូនដំណឹង » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ
Prepaired By: NARA1472 ​ Date: (2/4/2024 5:50:40 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងសមាជិកសមាជិកា និងមន្រ្តីរដ្ឋសភាទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងនាមជាមាតាមនុស្សធម៌ជួយដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ អ្នកទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ ក្រុមជនងាយរងគ្រោះ ស្ត្រី កុមារ ជនពិការ ជនចាស់ជរាគ្មានទីពឹង ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ព្រមទាំងរួម ចំណែកលើកស្ទួយសមភាព យេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីក្នុងសង្គម លើកកម្ពស់សីលធម៌ សង្គម និងតម្លៃស្ត្រី ដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាស ចូលរួមគ្រប់សកម្មភាពសង្គម និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជារៀងដរាបមក។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕