គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៃក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន
ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៃក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន
Prepaired By: NA002 ​ Date: (10/29/2024 8:13:17 PM )

ឯកឧត្តម វង សូត រួមទាំងគណៈប្រតិភូរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសហគមន៍ Cangxia និង តំបន់ Three Lanes and Seven Alleys ដែលស្ថិតនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន។

សហគមន៍ Cangxia គឺតំបន់មួយដែលត្រូវបានដឹកនាំអភិវឌ្ឍដោយឯកឧត្តម ស៊ី ជិនពីង ផ្ទាល់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលគាត់ កាន់តំណែងជាអភិបាលក្រុងហ្វូចូវ។ ឯកឧត្តម ស៊ី ជិនពីង បានដឹកនាំ​សាងសង់លំនៅដ្ឋាន​ថ្មី ជំនួយឱ្យលំនៅដ្ឋានចាស់ៗ ជូនប្រជាពលរដ្ឋ ក្នុងតំបន់នេះ ដែលកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង ហើយសព្វថ្ងៃ សហគមន៍ Cangxia ត្រូវ​បាន​ទទួល​ស្គាល់​ជា​មជ្ឈមណ្ឌ​ល​ជាតិនៃ អរិយធម៌ស្ត្រី និងជាសហគមន៍​គំរូ​សម្រាប់​សេវា​ថែទាំ​មនុស្ស​ចាស់ជរាផងដែរ។ ភាពជោគជ័យក្នុងការអភិវឌ្ឍ​តំបន់នេះ​បានក្លាយគំរូនៃ ការអភិវឌ្ឍ​ដែល​ប្រើប្រាស់នូវ​ទស្សនៈ​ដឹក​នាំ​ដ៏​ល្បី​ល្បាញ​ររបស់ប្រធានាធិបតី ស៊ី ជិនពីង ដែល​ផ្តោត​ការអភិវឌ្ឍ​ដែល​ផ្តល់ផល​ប្រយោជន៍​ពិត​ប្រាក​ដ​សម្រាប់​ប្រជាជននៅក្នុង​មូលដ្ឋាន។

ដោយឡែក តំបន់ Three Lanes and Seven Alleys  គឺជាតំបន់ប្រវត្តិសាស្ត្រមួយនៅកណ្តាលទីក្រុង Fuzhou ដែលរក្សាបាននូវស្ថាបត្យកម្ម សម័យរាជវង្ស ម៉េង (Ming) និង រាជវង្សឆេង (Qing)។ តំបន់នេះ រួមមានផ្លូវធំសំខាន់ៗចំនួនបី និងផ្លូវថ្មើរជើងចំនួនប្រាំពីរ ដែលបង្ហាញពីសំណង់ចំនួន ១៥៩ ត្រូវបានអភិរក្សទុកបានយ៉ាងល្អ។ សព្វថ្ងៃ តំបន់នេះបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌របស់ប្រទេសចិន និងជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន គណៈប្រតិភូរដ្ឋសភាកម្ពុជា និងបន្តធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ទៅកាន់ ស្រុកណានពីង នៃខេត្តហ្វូជាន ដើម្បីត្រៀមចូលរួមសន្និសីតពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕