លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី៨ » សកម្មភាព » រដ្ឋបាលខេត្តតាកែវជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីវឌ្ឍនភាពការងារក្នុងនីតិកាលទី៧ នៃរដ្ឋសភា
រដ្ឋបាលខេត្តតាកែវជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីវឌ្ឍនភាពការងារក្នុងនីតិកាលទី៧ នៃរដ្ឋសភា
Prepaired By: NARA1472 ​ Date: (1/24/2024 8:37:18 PM )
គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈ-​កម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងប្រធានមន្ទីរទាំងបួនវិស័យ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៅសាលាខេត្តតាកែវ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកជំទាវ ឡោក ខេង បានបន្តទៀតថា គោលនយោបាយបញ្ចកោណដំណាក់កាលទី១ ការអភិវឌ្ឍមូលធនមនុស្ស មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គមគឺបង្ហាញពីការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម បន្ថែមពីនេះ ក៏មានលិខិតបទដ្ឋានជាច្រើនទៀត ដែលសុទ្ធសឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធសន្តិសុខសង្គម ដែលបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ខេត្តបានអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងមានការឧបត្ថម្ភ គាំទ្រ ចង្អុលទិសជាប្រចាំរបស់ក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រពីក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល បានធ្វើឲ្យខេត្តតាកែវមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាពិសេសសមិទ្ធផលទាំងឡាយរបស់មន្ទីរទាំង៤ សម្រេចបាននាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តទៀតថា ខេត្តបានធ្វើការរៀបចំផែនការជាច្រើន ដើម្បីជួយពង្រឹងសមត្ថភាព ជំនាញ និងដោះស្រាយឲ្យមន្ទីរទាំង៤ ដែលពាក់ព័ន្ធជាមួយគណៈកម្មការទទួលបន្ទុក មានដំណើរការរលូនទៅមុខជាជំហានគីង្គក់ ដើម្បីបង្កនូវលក្ខណៈងាយស្រួលក្នុងដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ខេត្តមានមន្ទីរពេទ្យបង្អែកខេត្តកម្រិត៣ កម្រិត២ កម្រិត១ និងមណ្ឌលសុខភាពជាច្រើនកន្លែងទៀត សម្រាប់បម្រើសេវាព្យាបាលប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជករោងចក្រ គួរឲ្យទុកចិត្តបាន និងធ្វើឲ្យរោងចក្រជាច្រើនបន្តបន្ទាប់គ្នា មករកស៊ីបណ្តាក់ទុននៅក្នុងខេត្ត ដែលធ្វើឲ្យមានកំណើនប្រជាជនគួរឲ្យកត់សម្គាល់។ ចំណែកសមាគមន៍មនុស្សចាស់ជរាវិញ បានបង្កើតឡើងចំនួន១០០​សមាគម នៅក្នុងឃុំ-សង្កាត់ ដែលកំពុងកើនឡើងនូវចំនួនសមាជិកជាបន្តបន្ទាប់។ ខេត្តបានជំរុញឲ្យយុវជន យុវតី ចូលសិក្សាក្នុងសាលាបណ្ដុះបណ្ដាល​ពហុបច្ចេកទេសឲ្យបានច្រើន ដើម្បីជាកម្លាំងពលកម្មជំនាញមួយ អាចបង្កលក្ខណៈងាយស្រួលសម្រាប់ការស្វែងរកការងារបានធ្វើ និងជួយសង្គមជាតិ ចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ។

ទន្ទឹមនឹងការរីកចម្រើននេះ ឯកឧត្តម អ៊ូច ភា បានបន្ថែមទៀតថា ខេត្តបានជួបបញ្ហាប្រឈមមួយចំនួន ដោយសារការបម្រើសេវារបស់មន្ត្រីនៅមានកម្រិត ពិសេសចំណេះដឹងលើបច្ចេកទេសសុខាភិបាល ការខ្វះខាតមន្ត្រីនៅតាមមូលដ្ឋានភូមិ-ឃុំរបស់មន្ទីរទាំង៤ ដែលជំរុញឲ្យការបម្រើសេវាជូនប្រជាពលរដ្ឋមានលក្ខណៈយឺតយ៉ាវ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ខេត្តរួចមក លោកជំទាវ ឡោក ខេង បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងសម្រួល និងដោះស្រាយការងាររបស់មន្ទីរទាំង៤នេះ ឲ្យមានការរលូនទៅមុខជាបណ្តើរៗ សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ។

លោកជំទាវ បានបន្តទៀតថា ដោយសារមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ស្នើឲ្យខេត្តចូលរួមយកចិត្តទុកដាក់បន្ថែមមួយទៀត គឺជួយផ្សព្វផ្សាយ និងទប់ស្កាត់បញ្ហាជំងឺមិនឆ្លង ដែលបានសម្លាប់ប្រជាពលរដ្ឋយ៉ាងស្ងៀមស្ងាត់ក្នុង១ថ្ងៃប្រហែលប្រមាណ២០០នាក់ បណ្តាលមកពីប្រជាពលរដ្ឋយើង មិនបានប្រុងប្រយ័ត្នលើការបរិភោគអាហារ ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង។

ចំពោះសមាគមន៍មនុស្សចាស់ លោកជំទាវបានផ្ដល់យុទ្ធសាស្ត្រ យន្តការជាច្រើន និងធ្វើការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋយល់ដឹងឲ្យបានច្បាស់ពីសមា-​គមន៍​មនុស្សចាស់ និងប្រមូលសមាជិកឲ្យបានច្រើនសហការគ្នា ដើម្បីបង្ហាញពីចំណុចវិជ្ជមាននៃសមាគមនេះ។

បន្ទាប់មក គណៈប្រតិភូរដ្ឋសភា បានចុះមើលការបម្រើសេវានៅមន្ទីរពេទ្យបង្អែកអង្គរកា និងរោងចក្រ Newtarget Footwear (NT) នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន