និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វេីទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា __ អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ អគ្គាធិការដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ជំរុញនាយកដ្ឋានព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មាន ដែលជាលទ្ធផលការងារ របស់រដ្ឋសភា ជូនដល់សាធារណជន __ ឯកឧត្តមជាម ប៉េអា បានមានប្រសាសន៍ថា ការដាំដើមឈើប្រណិតទាំងអស់គ្នា ជាការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៃភពផែនដី និងបង្កើនតំលៃសេដ្ឋកិច្ចបៃតងខ្ពស់ ប្រកបដោយសាកសិទ្ធបំផុត __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់យាងនិវត្តន៍ពី ការបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិតចិន __ ឯកឧត្តម សរ ចំរុង បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ លើប្រធានបទ “បទពិសោធន៍ការងារ តួនាទី-ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា” ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន
Prepaired By: NA002 ​ Date: (12/11/2024 11:13:59 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ សហព័ន្ធស្រ្តីទូទាំងប្រទេសចិនដឹកនាំ  ដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ លោកជំទាវ ចាង តុងម៉ី និងគណៈប្រតិភូ ដោយបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ បានបង្ហាញ ឱ្យឃើញពី ការអនុវត្ដនូវកុងសង់ស៊ីស រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបានកំណត់យក ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជន។ ដំណើរទស្សនកិច្ចនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ខ្ពស់របស់ថ្នាក់ដឹកនាំចិន ក្នុងការផ្លាស់ប្ដូរ គណៈប្រតិភូនៃប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ ទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល រដ្ឋសភា និងអង្គការសង្គមស៊ីវិល ជាដើម។ មិត្តភាពប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន គឺបានបន្តពង្រឹង និងពង្រីកជាប្រចាំ។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ចាង តុងម៉ី បានផ្លាស់ប្តូរគ្នា ដោយបើកចំហ លើប្រធានបទ នៃការលើកកម្ពស់សិទ្ធិស្រ្តី ដែលកម្ពុជានិងចិន បានផ្តល់អាទិភាពខ្ពស់ដូចគ្នា។ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តវេនមកសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាល ទី៧នៃរដ្ឋសភា បានចាត់ទុកស្រ្តីជា ឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច ហើយពិភពលោកកាន់តែស្រស់បំព្រង បើស្រ្តីបានចូលរួមកាន់តួនាទី កាន់តែច្រើននោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភានីតិកាលទី៧ នេះ បានលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការត្រួតពិនិត្យ និងភាពជាតំណាងរបស់ខ្លួន ហើយច្បាប់ ដែលបានអនុម័ត មានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់លើយេនឌ័រ ដោយបានបញ្ជ្រាប សមភាពយេនឌ័រ នៅក្នុងគោលនយោបាយ សាធារណៈ។ រដ្ឋសភាកំពុងជំរុញយ៉ាងខ្លាំង នូវបុព្វហេតុសមភាពយេនឌ័រ ការពង្រឹងសមត្ថភាព និងការផ្តល់អំណាចដល់ ស្រ្តីក្នុងការចូលរួម តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើន របស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយ សភាស្រ្តី (Women Caucus) ជាដើម។

លោកជំទាវ ចាង តុងម៉ី បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ និងមមាញឹក ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនា ឱកាសនេះ។ លោកជំទាវ បានគូសបញ្ជាក់ថា សម្តេចប្រធាន រដ្ឋសភាជាស្រ្តីថ្នាក់ដឹកនាំគំរូមួយរូប ដែលមានចំនុចជាច្រើន ត្រូវសិក្សារៀនសូត្រ និងដកស្រង់បទពិសោធ។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណ ចំពោះឆន្ទៈដ៏មោះមុត របស់សម្តេចរដ្ឋសភាធិបតី នៅក្នុងការលើកកម្ពស់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងចិន ដែលមានតំាងពី យូរលុងណាស់មកហើយនោះ ឱ្យកាន់តែរីកចម្រើននិងរឹងមាំឡើងថែមទៀត។

លោកជំទាវ ប្រធានគណៈប្រតិភូបានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា បេសកកម្មរបស់គណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន មកកម្ពុជានាពេលនេះ ឆ្លើយតបតាមការអញ្ជើញ របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់លើការងារ ស្រ្តីរវាងប្រទេសទំាងពីរ និងជាការផ្តើមអនុវត្ត គម្រោងដ៏សំខាន់មួយ ក្នុងការបណ្តុះបណ្តាល សហគ្រិនស្រ្តីនៅកម្ពុជា ដែលជាគម្រោងមួយ របស់សហព័ន្ធ បានជ្រើសរើសកម្ពុជា ដើម្បីអនុវត្តដំបូងគេ ក្នុងក្របខណ្ឌនៅក្រៅប្រទេស។

សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ជាស្ថាប័នធំមួយរបស់ប្រទេសចិន មានបេសកកម្មសំខាន់ៗ ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី ការបណ្តុះបណ្តាល ជំនាញ ដល់ស្រ្តីនិងកុមារី ព្រមទំាងជួយរកការងារ ជូនស្រ្តីផងដែរ។ សហព័ន្ធស្រ្តីទូទាំងប្រទេសចិន បានបង្កើតនៅឆ្នាំ១៩៤៩ ដែលបានធ្វើការងារជិតស្និទ្ធ ជាមួយបក្ស និង រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរយ៉ាងក្រៃលែង ចំពោះបេសកកម្មដ៏សំខាន់របស់ សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់ នៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តី លើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការពង្រឹង ភាពអង់អាចជូនស្រ្តីនិងកុមារី។ សម្តេចបានគូសបញ្ជាក់ថា បេសកកម្មរបស់សហព័ន្ធ ស្របនឹងអ្វីដែលបាន អនុវត្តនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាស្រ្តី ដែលមានចំនួនជាងពាក់កណ្តាល នៃពលរដ្ឋលើសកលលោក នោះ ជាធនធានដ៏សំខាន់ដែលមិនអាចមើលរំលង   ឡើយ។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការផ្តល់អំណាចជូនស្រ្តីគឺជាការផ្តល់ឱកាស ជូនស្រ្តីក្នុងការទទួលបានការសិក្សា ការបណ្តុះបណ្តាល ព្រមទំាងទទួលបានឱកាសនៅក្នុងការបំពេញការងារ។ ស្រ្តីបានចូលរួមទំាងក្នុងកាលៈទេសៈរំដោះប្រទេសជាតិ ចូលរួមកសាងស្តារអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមក្នុងការងារសង្គម សេដ្ឋកិច្ច នយោបាយ ការទូត ការដោះស្រាយជម្លោះ និងហិង្សានានា។ និយាយជារួមវត្តមាន ស្រ្តីមានសារៈសំខាន់ណាស់ ដើម្បីកសាងវិបុលភាពជូនគ្រួសារ ប្រទេសជាតិ និងសកលលោកទំាងមូល៕