សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូ នៃសហព័ន្ធស្ត្រីទូទាំងប្រទេសចិន ដឹកនាំដោយ លោកជំទាវ Zhang Dongmei អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។