នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងទទួលបន្ទុក កិច្ចការអគ្គនាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរង ទទួលបន្ទុកស្រាវជ្រាវ និងនីតិកម្ម បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល លើកទី៣ ស្តីពីការព្រាងចំណុចពិភាក្សា និងការតាក់តែងសុន្ទរកថា ក្នុងគោលបំណង ពង្រឹងសមត្ថភាព មន្ត្រីនៃអគ្គលេខាធិការរដ្ឋាន រដ្ឋសភា ដែលមានសិក្ខាកាមមកពីអគ្គនាយកដ្ឋានចំនួន២ គឺអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ និងអគ្គនាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន សរុបចំនួន៧៤រូប ចូលរួម ៕