មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមកម្មវិធីបទបង្ហាញឯកទេសស្តីពី «ការអនុវត្តការប្រមូលទិន្នន័យជាក្រុម» __ សារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា អនុញ្ញាតឱ្យឯកឧត្តម SALAH ESSA ស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី​ វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា __ សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ __ ព័ត៌មានវីដេអូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន​ លោកជំទាវ ចាង តុងម៉ី (Zhang Dongmei)​ អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន __ សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធស្ត្រីទូទាំងប្រទេសចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចស្រ្តី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅសាលាបឋមសិក្សាឧត្តមមានជ័យ នៅឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច
ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅសាលាបឋមសិក្សាឧត្តមមានជ័យ នៅឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច
Prepaired By: NA002 ​ Date: (11/3/2024 6:27:59 PM )

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល​ ឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យឧត្តមមានជ័យ ស្ថិតនៅឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មាតា បិតាសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចំនួន៥២៥នាក់ ក្នុងនោះសិស្សស្រីចំនួន២៤៩នាក់។

ក្នុងឱកាសនោះ លោកនាយកសាលា បានអានសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។

ក្នុងពិធីនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងរស់នៅក្នុងម្លប់សន្តិភាពដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាឆ្នាំទី២ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ច។ មួយឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាល បានអភិវឌ្ឍន៍ និងកែទម្រង់វិស័យអប់រំ ចំនួន៤ចំណុច កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងវិស័យអប់រំ អោយកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់សាលាបឋមសិក្សាឧត្តមមានជ័យ ១លានរៀល និងអនុវិទ្យាល័យឧត្តមមានជ័យ ១លានរៀល ប្រគេនបច័្ចយដល់វត្តចំនួន៥០ម៉ឺនរៀល បោះពុម្ពអាវជូនលោកគ្រូ អ្នកគ្រូ ៥២នាក់ និងចែកប័ណ្ណសរសើរពីលេខ១ដល់លេខ៣ មានសៀវភៅ និងប៉ិចផងដែរ៕