សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/8/2024 6:52:46 PM )
នារសៀល​ថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០២៤​ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិវត្តន៍ជននៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា​ បានមានប្រសាសន៍លើកឡើងថា​ រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ដោយបន្តជំរុញការអនុវត្តកម្មវិធីអភិវឌ្ឍន៍មនុស្សវ័យចាស់សកម្ម នៅតាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យបានប្រសើរ។ កិច្ចការទាំងនេះគឺជាការយកចិត្តទុកដាក់ និងលើកកម្ពស់សុខភាពមនុស្សវ័យចាស់។
 
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់បងប្អូនមន្រ្តីទាំងអស់ ជាពិសេស និវត្តន៍ជនដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ការលះបង់ និងឆន្ទៈមោះមុតក្នុងការ បម្រើការងារនាពេលកន្លងមក។
 
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តផែនការយុទ្ធសាស្រ្តសុខាភិបាលក្របខណ្ឌជាតិ ឆ្នាំ២០១៦-២០៣០ ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពឱ្យមានគុណភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាជនទូទាំងប្រទេស។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្លាំងលើការផ្តល់សេវាថែទាំសុខភាពបឋមមាន គុណភាព និងប្រសិទ្ធភាពនៅមណ្ឌលសុខភាព និងការចុះផ្តល់សេវាសុខភាពតាមមូលដ្ឋានភូមិ-ឃុំ​ ក្នុងតំបន់ជនបទនៅគ្រប់កម្រិត។
 
អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែរៀបចំកម្មវិធីជួបជុំមន្រ្តីរាជការអគ្គលេខាធិការដ្ឋាន ដែលបានចូលនិវត្តន៍នៅរៀងរាល់មានពិធីបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌជាដើម។ ឆ្នាំនេះកាន់តែវិសេសវិសាលដែលសម្តេចរដ្ឋសភាធិបតី បានចំណាយពេលដ៏មមាញឹក ទទួលជួបសំណេះសំណាលដោយផ្ទាល់ជាមួយនិវត្តន៍ជន។ ការជួបជុំនេះ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តីជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្នប្រកបដោយសេចក្តីនឹករលឹក ភាពកក់ក្តៅ និងការគិតគូរដល់អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទាំងមូល។
 
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍លើកឡើងថា “ការរៀបចំពិធីជួបជុំគ្នាថ្ងៃនេះ ក៏មិនខុសពីការរៀបចំកម្មវិធីជួបជុំគ្នាកាលពីឆ្នាំកន្លងទៅដែរ គឺក្នុងគោលបំណងបង្កើតនូវឱកាសជួបជុំគ្នាផ្សារភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជុំវិញមហាគ្រួសារមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយឆន្ទៈខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា”។
សម្តេចបានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ផ្តោតលើអភិបាលកិច្ចល្អ ធ្វើការកែទម្រង់ស៊ីជម្រៅ ហ្មត់ចត់ និងធ្វើទំនើបកម្មស្ថាប័នទៅជារដ្ឋសភាឌីជីថល ស្របតាមការរីកចម្រើនបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព គុណភាព និង ទិន្នផលខ្ពស់។ នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លេីការពង្រឹងសមត្ថភាពទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណាអាចឈានទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយមាតុភូមិ កម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់(ប្រទេសអភិវឌ្ឍន៍)នៅឆ្នាំ២០៥០។
 
នៅក្នុងឱកាសនោះ សម្តេចបានលើកទឹកចិត្តដល់អគ្គលេខាធិការរដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀត គិតគូររៀបចំកម្មវិធីចុះសាកសួរសុខទុក្ខបងប្អូននិវត្តន៍ជន ដែលមានជំងឺកំពុងសម្រាកព្យាលបាល ឬចាស់ជរាដោយផ្ទាល់ផងដែរ​ ៕