និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វេីទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា __ អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ អគ្គាធិការដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ជំរុញនាយកដ្ឋានព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មាន ដែលជាលទ្ធផលការងារ របស់រដ្ឋសភា ជូនដល់សាធារណជន __ ឯកឧត្តមជាម ប៉េអា បានមានប្រសាសន៍ថា ការដាំដើមឈើប្រណិតទាំងអស់គ្នា ជាការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៃភពផែនដី និងបង្កើនតំលៃសេដ្ឋកិច្ចបៃតងខ្ពស់ ប្រកបដោយសាកសិទ្ធបំផុត __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់យាងនិវត្តន៍ពី ការបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិតចិន __ ឯកឧត្តម សរ ចំរុង បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ លើប្រធានបទ “បទពិសោធន៍ការងារ តួនាទី-ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា” ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យ លោកជំទាវ ម៉ាទីណា-ស្ទែម ហ្វីប៊ិច (Martina-Stamm Fibich) ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់​ ចូលជួបសម្ដែងការគួរសម
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យ លោកជំទាវ ម៉ាទីណា-ស្ទែម ហ្វីប៊ិច (Martina-Stamm Fibich) ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់​ ចូលជួបសម្ដែងការគួរសម
Prepaired By: NA002 ​ Date: (2/28/2024 7:31:19 PM )
នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ាទីណា-ស្ទែម ហ្វីប៊ិច (Martina-Stamm Fibich) ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារនៅវិមានរដ្ឋសភាកម្ពុជា។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថ្លែងអំណរគុណជូនដល់រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាលនៃរដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានធ្វើការយ៉ាងសកម្មនៅក្នុងការផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងកិច្ចការសភាពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើនពីសភាអាល្លឺម៉ង់តាមរយៈដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីផ្សេងៗ។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍លើកឡើងទៀតថា ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះ នៃការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សស្របតាមបរិបទនៃសង្គមខ្មែរ។ ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលអាណតិ្តទី៧នេះ នឹងបន្តលើកកម្ពស់ស្មារតីថែរក្សាសន្តិភាព ការពារ និងបន្តពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះកាន់តែរឹងមាំស្ថិតស្ថេរជានិរន្តរ៍ និងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា។
 
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាកម្ពុជាសព្វថ្ងៃ គឺដឹកនាំដោយ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង មានសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
 
លោកជំទាវ ម៉ាទីណា-ស្ទែម ហ្វីប៊ិច ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ បានមានប្រសាសន៍ឯកភាពចំពោះប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានលើកឡើងពីចំណងមិត្តភាពដ៏ល្អនៃប្រទេសទាំងពីរ ដែលត្រូវបន្តពង្រឹងពង្រីកបន្ថែមទៀត។ លោកជំទាវប្រធានគណៈប្រតិភូ បានមានប្រសាសន៍ទៀតថា គោលបំណងរបស់យើងគឺដូចគ្នា នៅក្នុងការរឹតចំណងមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងថាក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ អាល្លឺម៉ង់-កម្ពុជា គួរបន្តពិភាក្សាគ្នាសម្រាប់ការសិក្សាផ្លាស់ប្ដូរបទពិសោធពីគ្នាទៅវិញទៅមក។​
 
លោកជំទាវបានបន្ថែមថា លោកជំទាវ​ និងគណៈប្រតិភូមានបំណងចង់សិក្សាស្វែងយល់បន្ថែមទៅលើគម្រោងមួយចំនួនដែលកំពុងដំណើរការ ដើម្បីជំរុញឱ្យគម្រោងទាំងនោះកាន់តែល្អប្រសើរថែមទៀត។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់លោកជំទាវប្រធានគណៈប្រតិភូ ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតអំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក៏ដូចជារវាងប្រទេសទាំងពីរ ហើយជានិច្ចកាល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាអាល្លឺម៉ង់ និងជំរុញមិត្តភាព និងសហប្រតិបត្តិការរបស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀត។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានស្នើសុំឱ្យគណៈប្រតិភូជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុន និងធ្វើទេសចរណ៍កម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងសុំបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សានៅអាល្លឺម៉ង់ ជាបន្តទៀតផងដែរ​ ៕