ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (5/17/2023 12:27:22 AM )

យោងតាមការប្រគល់ភារកិច្ចពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដល់គណៈកម្មការជំនាញចំនួនបី នៃរដ្ឋសភា រួមមាន គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និង គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ត្រូវធ្វើការសហការគ្នា ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ បន្ទាប់មក ត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ក្រោយពីបានទទួលភារកិច្ចខាងលើនេះហើយ គណៈកម្មការនីមួយៗ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការរៀងៗខ្លួន ជាបន្តបន្ទាប់។ ដោយឡែកនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ អន្តរគណៈកម្មការនៃរដ្ឋសភាទាំងបី គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ក៏បានជួបប្រជុំគ្នានៅវិមានរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ ជាមួយគ្នាបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំនាពេលនេះ អន្តរគណ:កម្មការទាំងបី នៃរដ្ឋសភា បានបន្តធ្វើការពិនិត្យទៅលើទម្រង់ច្បាប់ ខ្លឹមសារ អក្ខរាវិរុទ្ធ និងបានធ្វើ- ការកត់សម្គាល់ទៅលើរាល់ចំណុចដែលនៅមិនទាន់យល់ច្បាស់លាស់ សម្រាប់ទុកសាកសួរទៅតំណាងរាជរដ្ឋាភិបាលអោយជួយពន្យល់ បកស្រាយ នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលនាពេលខាងមុខឆាប់ៗនេះ មុននឹងសម្រេចបញ្ជូនសេចក្តីព្រាងក្រមបរិស្ថាន និង ធនធានធម្មជាតិនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន