សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំងបុត្រា បុត្រី និងចៅៗ អនុញ្ញាតឱ្យក្រុមរបាំត្រុដិ មកសម្តែងនៅគេហដ្ឋាន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំងបុត្រា បុត្រី និងចៅៗ អនុញ្ញាតឱ្យក្រុមរបាំត្រុដិ មកសម្តែងនៅគេហដ្ឋាន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (4/16/2023 7:55:49 PM )

មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់នៅថ្ងៃស្អែកនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហា- ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំងបុត្រា បុត្រី និងចៅៗ បានអនុញ្ញាតឱ្យក្រុមរបាំត្រុដិ មកសម្តែងនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិក្នុងលោក បារមីទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ សូមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ សូមប្រគេនពរ និងជូនពរព្រះតេជគុណ និងព្រះសង្ឃ គ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ព្រមទាំងទទួលបានពុទ្ធពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

របាំត្រុដិជាសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរយើងផង និងដើម្បីបណ្តេញចេញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ ផ្លាស់ចូលមកនូវសិរីសួស្តី សម្រាប់ឆ្នាំថ្មី។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧  នៅថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា វេលាម៉ោង ១៦៖០០នាទី។ ព្រះរាជាណាចក្រកម្ពុជា ត្រូវប្រារព្ធពិធីចូលឆ្នាំថ្មី ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន