ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម
គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (4/11/2023 12:40:06 AM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ- ដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) បានដឹកនាំសហការី ជួបប្រជុំជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ដើម្បីពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋា- ភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំពីគោលបំណងនៃកិច្ចព្រមព្រៀងខាងលើ គឺដើម្បីបង្កើតក្របខណ្ឌគតិយុត្តិ និងលក្ខខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្មឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅតាមព្រំដែន ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការ តភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តថា កិច្ចព្រមព្រៀងនេះ បានផ្តល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖ ធានាដល់ផលប្រយោជន៍ និងសិទ្ធិសេរីភាពនៃប្រជាពលរដ្ឋ និងពាណិជ្ជករ ដែលរស់នៅតាមព្រំដែន តាមរយៈការបង្កើតក្របខណ្ឌ និងលក្ខខណ្ឌធានាចាំបាច់នានា សម្រាប់ការធ្វើពាណិជ្ជកម្មតាមព្រំដែន។ ជំរុញការតភ្ជាប់ការធ្វើពាណិជ្ជកម្ម កម្ពុជា-វៀតណាម តាមរយៈការបង្កើតទីផ្សារ និងបង្កើន សកម្មភាពពាណិជ្ជកម្មទំនិញ បង្កើតលទ្ធភាពក្នុងការសម្រួលដល់ការអភិវឌ្ឍផ្សារព្រំដែន និងប្រព័ន្ធភ័ស្តុភារកម្ម និងសេវាគាំទ្រនៅតំបន់ ព្រំដែន សំដៅជំរុញពាណិជ្ជកម្ម និងសម្រួលដល់មធ្យោបាយទូទាត់សម្រាប់ពាណិជ្ជកម្មតាមព្រំដែន ដោយសម្បូរបែប ដូចជា ការទូទាត់ តាមរយៈធនាគារដែលមានការអនុញ្ញាតដោយប្រទេសនីមួយៗ ការទូទាត់សាច់ប្រាក់ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៃប្រទេស នីមួយៗ និងការទូទាត់តាមវិធីនៃការដោះដូរទំនិញជាដើម។ សម្រួលដល់ការចេញ-ចូល តាមប៉ុស្តិ៍ត្រួតពិនិត្យ ឬច្រកទ្វារព្រំដែន ដោយ ពាណិជ្ជករ និងប្រជាពលរដ្ឋ រស់នៅតាមព្រំដែន បុគ្គលដែលត្រូវបានអនុញ្ញាតដោយម្ចាស់ទំនិញ យានយន្ត ប្រតិបត្តិករដឹកជញ្ជូន អ្នក- បើកបរ និងអ្នកបម្រើការលើយានយន្ត ដរាបណាមានឯកសារតម្រូវនានា។ សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យ មធ្យោបាយដឹកជញ្ជូនចេញ-ចូល ឱ្យដល់ទីកន្លែងយកទំនិញចេញ ផ្ទុកទំនិញ នៅតាមព្រំដែន និងការពង្រឹងតម្លាភាព តាមរយៈការផ្តល់ ឱ្យនូវព័ត៌មានដែលត្រូវបានធ្វើបច្ចុប្បន្នកម្ម អំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជកម្ម រួមមាន៖ បទប្បញ្ញត្តិស្ដីពីនីតិវិធីចូល-ចេញ ព្រំដែន នីតិវិធីនាំចូល និងនាំចេញ បញ្ជីទំនិញហាមឃាត់នាំចេញ-នាំចូល ឬផ្អាកបណ្តោះអាសន្នពីការនាំចេញ-នាំចូល ពន្ធគយ កម្រៃ- សេវា និងបន្ទុកត្រូវបង់នានា និងព័ត៌មានផ្សេងទៀត។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវបទអន្តរាគមន៍ និងការបំភ្លឺរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជា តំណាងរាជរដ្ឋាភិបាលរួចមក លោកជំទាវ និន សាផុន ក៏ដូចជាគណៈកម្មការរដ្ឋសភា យល់ឃើញថា កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្ម តាមព្រំដែនរវាងកម្ពុជា និងវៀតណាម បានចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ក្នុងការបន្តពង្រឹងនូវការតភ្ជាប់ផ្នែកធុរកិច្ច សំដៅ លើកកម្ពស់ការចាប់ដៃគូរពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្ដល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ ដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅ តាមព្រំដែនកម្ពុជា-វៀតណាម។

ជួសមុខគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា និងក្នុងនាម លោកជំទាវផ្ទាល់ បានគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយ សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាង- មុខ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន