សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ __ ព័ត៌មានវីដេអូ| សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ... __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្ត វៀតណាម __ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧​៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបសវនាការជាមួយអតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិ នៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបសវនាការជាមួយអតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិ នៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន
Prepaired By: NARA1472 ​ Date: (3/28/2023 12:32:25 AM )

នៅវិមានរដ្ឋសភា ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានទទួលជួប សវនាការ និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូ ឈីមីង (Shu Qiming) អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិ នៃសភា ពិគ្រោះយោបល់នយោបាយប្រជាជនចិន អមដំណើរដោយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្នុងនាម លោកជំទាវផ្ទាល់ បានសម្តែងក្តីសោមនស្សរីករាយ និងការស្វាគមន៍ដ៏កក់ក្តៅចំពោះ ឯកឧត្តម ស៊ូ ឈីមីង ព្រមទាំងគណៈប្រតិភូដែល បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងឆ្លៀតឱកាសមកកាន់រដ្ឋសភានាពេលនេះ។

លោកជំទាវកិត្តិសង្គបណ្ឌិត បានធ្វើការវាយតំលៃខ្ពស់ទៅលើដំណើរទស្សនកិច្ចការងារនាពេលនេះ ពិតជារួមចំណែកបន្ថែមទៀត ក្នុងការ បន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាយូរ លង់ណាស់មកហើយតាំងពី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលនេះជា ការអនុវត្តនូវស្មារតីដ៏មុះមុតរវាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនភីង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័ របស់រដ្ឋ និងបក្ស នៃប្រទេសទាំងពីរ ឱ្យក្លាយជាការពិតជាក់ស្តែង។

លោកជំទាវបានសម្តែងនូវអំណរគុណដល់ភាគីចិន ដែលបានចូលរួមចំណែក និងគាំទ្រ ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយបានប្រែក្លាយ ទឹកដីកម្ពុជាពីវាលពិឃាត សង្រ្គាមរាំរ៉ៃ ក្លាយមកជាទឹកដីសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍស្រស់បំព្រងដូចសព្វថ្ងៃនេះ។ ឆ្លៀតក្នុង ឱកាសនេះដែរ លោកជំទាវបានសម្តែងនូវការអបអរសាទរបក្សកុម្មុយនិស្តចិននូវជោគជ័យក្នុងមហាសន្និបាតកាលពីខែតុលា ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍ពិភពលោក រួមទាំងកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់។

លោកជំទាវបានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវ «គោលការណ៍ចិនតែមួយ» និង «គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ» ហើយចាត់ ទុកបញ្ហានៅហុងកុង តៃវ៉ាន់ និងស៊ីនជាំងជាដើម គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ លោកជំទាវបានបន្ថែមថា កម្ពុជាតែងតែគាំទ្រនូវ គំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន រួមមាន៖ «គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់-BRI» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល-GDI» «គំនិតផ្តួច- ផ្តើមសន្តិសុខសកល-GSI» និងថ្មីៗនេះគឺ «គំនិតផ្តួចផ្តើមអរិយធម៌សកល-GCI» ដែលនាំមកនូវស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ និង ពិភពលោក ហើយកម្ពុជាជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើផែនការសកម្មភាពនៃ «សហគមន៍ជោគវាសនារួម»។ ជាងនេះ- ទៅទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជក់ពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council–ACC) នៅ ក្នុងក្របខណ្ឌនៃគណបក្សនយោបាយអាស៊ី ដែលនឹងដើរក្លាយជាច្រករបៀងវប្បធម៌ ដើម្បីការតភ្ជាប់អរិយ្យធម៌ចម្រុះ។

នៅក្នុងជំនួបនាពេលនេះ ឯកឧត្តម ស៊ូ ឈីមីង បានមានប្រសាសន៍ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះ ធ្វើឡើងក្នុង គោលបំណង ១) អនុវត្តជាក់ស្តែងនូវគំនិតសំខាន់ៗរវាងសម្តេចតេជោ និង ឯកឧត្តម ស៊ី ជិនពីង ២) ផ្តល់បទឧទ្ទេសនាមស្តីពីលទ្ធផល នៃសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០ ៣) ចែករំលែកបទពិសោធន៍ និងគំនិតថ្មីៗនៃការដឹកនាំគ្រប់គ្រងបក្ស និងរដ្ឋ។

ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបាន លើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងទ្វេភាគី និងពហុភាគី ហើយក៏ជាទំនាក់ទំនងគម្រូ នៃប្រទេសដែលមានរបប នយោបាយផ្សេងគ្នា។ គណៈប្រតិភូចិនក៏បានសម្តែងនូវអំណរគុណជូនចំពោះ សម្តេចតេជោ និងសូមវាយតម្លៃខ្ពស់ចំពោះចំហរកម្ពុជា ដែលបានគាំទ្រចិន ដោយឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងយុត្តិធម៌។ គណៈប្រតិភូចិនក៏បានបញ្ជាក់ពីការគាំទ្រ សម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយ ក្នុងការបន្តដឹកនាំកម្ពុជាយូរអង្វែងទៅមុខទៀត និងសូម វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបាននាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានពង្រឹង និង ពង្រីកតួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន ហើយភាគីចិនជឿជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំប្រទេសសម្រេចបាននូវវិបុលភាពប្រជាជន សន្តិភាព និងការអភិវឌ្ឍរុងរឿងតទៅមុខទៀត។

មុននឹងបញ្ចប់ លោកជំទាវ បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិននឹងនៅតែ បន្តគោរពយ៉ាងខ្ជាប់ខ្ជួន នូវអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសចូលរួមគាំទ្រ និងការពារធម្មានុរូប នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដានេះ។ លោកជំទាវបានធ្វើការគូស- បញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលបានបង្កើតឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនង នៃថ្នាក់- ដឹកនាំបក្សទាំងពីរពីជំនាន់មួយទៅជំនាន់មួយ ក្នុងការធានាយន្តការនៃការធ្វើការជាមួយគ្នា។

លោកជំទាវក៏បានលើកជាសំណើទៅភាគីចិន តាមរយៈ ឯកឧត្តម ស៊ូ ឈីមីង និង ឯកឧត្តម វ៉ាង វិនធាន ដើម្បីគាំទ្រនូវការផ្តួចផ្តើម ក្នុងការបង្កើត «សាលាមេដឹកនាំបណ្ឌិតសភាតេជោ» ដើម្បីជំរុញការចែករំលែក ការផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រ ពីគ្នាទៅវិញ- ទៅមក ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកជំទាវក៏បានបន្តជំរុញអោយមានការ ចែករំលែកនូវការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្ត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើអរិយធម៌ វប្បធម៌ និងកិច្ចសហប្រតិ- បត្តិការនានា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នារួចហើយ ឱ្យចេញជាសកម្មភាពជាក់- ស្តែង។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន